អំពីយើង

អំពីយើង

រុករក.com គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញដ៏សាមញ្ញ និងដំណោះស្រាយផ្នែកព័ត៌មានវិទ្យា ដូចជា (កម្មវិធីកុំព្យូទ័រ) ។

សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញរបស់យើងខ្ញុំនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង់វិក័យប័ត្រដោយងាយស្រួល, ទិញកាតទូរស័ព្ទ, ទិញកម្មវិធីកុំព្យូទ័រ និងមាន សេវាកម្មផ្សេងៗទៀត ... គ្រប់ពេលវេលាគ្រប់ទីកន្លែងជាមួយ កុំព្យូទ័រ កុំព្យូទ័រយួរដៃ ឬឧបករណ៍ចល័ត។

យើងមានការរំភើបជាខ្លាំងណាស់ក្នុងការណែនាំនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះដែលនឹងនាំប្រទេសកម្ពុជាបង្កើនល្បឿនឡើងជាមួយនឹងបច្ចេកវិទ្យាពិភពលោកក្នុង ពេលបច្ចុប្បន្ន។

លក្ខណៈពិសេសនៅលើប្រព័ន្ធអនឡាញដែលយើងបានបង្កើតឡើង និងផ្ដល់ជូនទៅលោកអ្នកជាមួយនឹងការចំណេញនូវពេលវេលា និងប្រាក់របស់លោកអ្នក ហើយពិតជាធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួល

  • ជាដំបូងលោកអ្នកអាចចំណេញពេលវេលាដ៏មានតម្លៃរបស់លោកអ្នកពីការធ្វើដំណើរទៅកាន់ទីផ្សារក្នុងស្រុកដើម្បីទិញកាតទូរស័ព្ទ ឬក្រុមហ៊ុនបម្រើសេវាកម្ម ប្រើប្រាស់ដើម្បីបង់វិក័យប័ត្រជាដើម ដោយលោកអ្នកមិនត្រូវបានឈរចាំតម្រង់ជាជួរសម្រាប់វេនរបស់លោកអ្នកឡើយ។
  • ទីពីគឺចំណេញប្រាក់ដែលលោកអ្នកចំណាយទៅលើការ ធ្វើដំណើរ, ការដឹកជញ្ជូន ទៅកាន់គោលដៅរបស់លោកអ្នក និងត្រឡប់មកវិញ (ដូចជាចំណាយទៅលើ ប្រេងសាំង ឬ មធ្យោបាយធ្វើដំណើរ ផ្សេងៗ ជាដើម...)។
  • ទីបីលោកអ្នកអាចចៀសផុតពីការបើកបរ ដោយមិនសប្បាយចិត្តនៅក្រោមកំដៅថ្ងៃ / ភ្លៀងធ្លាក់ / ការកកស្ទៈចរាចរ និង អាចចៀសផុតពី គ្រោះថ្នាក់ផ្សេងៗ។

អតិថិជន ទាំងអស់អាចចៀសផុត ពីការចំណាយពេលវេលា និងប្រាក់កាសមិនចាំបាច់ដោយគ្រាន់តែជ្រើសរើសយកសេវាកម្មរបស់យើង ពីគ្រប់ទីកន្លែង ពីម៉ាស៊ីនកុំព្យូទ័រ របស់ពួកគេក្នុងរយៈពេល 24/7/365 ។

នៅ រុករក.com យើងតែងតែប្តេជ្ញានាំយកនូវបច្ចេកវិទ្យាដែលមានសារៈប្រយោជន៍និងមានតម្លៃដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនរបស់យើង។

ក្រុមហ៊ុនរបស់យើងគឺអាជីវកម្មពណ៌បៃតង។ យើងមិនត្រឹមតែផ្តោតលើបរិស្ថានសេវាកម្មដែលងាយស្រួលនោះទេ ប៉ុន្តែក៏លើកកម្ពស់ជីវិតរបស់ប្រជាជនកម្ពុជា ដោយធ្វើឱ្យប្រសើរឡើងនូវស្តង់ដានៃការរស់នៅរបស់ពួកគេតាមរយៈកម្មវិធីសប្បុរសធម៌។

រុករក.com នឹងយកឱកាសនេះដើម្បីផ្សាយ (ការរីករាលដាល) នូវព័ត៌មាននៃកម្មវិធីសប្បុរសធម៌របស់យើងតាមរយៈគេហទំព័ររបស់យើងទៅឱ្យសាជីវកម្មធំនិងតូច ទាំងអស់នៅទូទាំងប្រទេសដែលមានប្រជាជនកម្ពុជាដែលមិនមានសំណាងរបស់យើងជា ពិសេសកុមារនៅតំបន់ដាច់ស្រយាលដែលត្រូវការ ការគាំទ្រពីពួកយើង ទាំងអស់គ្នា។ លើសពីនេះទៀតការបរិច្ចាគទាំងអស់នឹងចូលទៅកាន់អ្នកដែលនៅក្នុងតម្រូវការសម្រាប់ការថែទាំសុខភាពការអប់រំនិងតម្រូវការជាមូលដ្ឋានដូចជា ទឹកស្អាតអាហារ និង សំលៀកបំពាក់ -ល-។

រក្សាសិទ្ធិគ្រប់យ៉ាង © 2015 ដោយ រុករកបច្ចេកវិទ្យា។