អភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងមន្រ្តីរដ្ឋបាលស្រុក បរិច្ចាគសៀវភៅជូន «អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ

Posted By: RoogRog Robot | 01-Apr-2025 17:51:03

2025-04-01 05:45pm

(ភ្នំពេញ)៖ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជន​ ក្នុងការសិក្សាស្រាវជ្រាវនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥, លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងមន្រ្តីរដ្ឋបាលស្រុក បានបរិច្ចាគសៀវភៅចំនួន៨ក្បាលជូន <<អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)>> ដែលជាសាខាមួយរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីរក្សាទុកនៅបណ្ណាល័យដែលជាទីកន្លែងផ្តល់ធនធានចំណេះដឹងដ៏សម្បូរបែប។

សៀវភៅទាំងនោះរួមមាន៖ សៀវភៅប្រវត្តិសាស្រ្ត, សៀវភៅប្រលោមលោក, សៀវភៅទស្សនវិជ្ជា, សៀវភៅសម្រាប់កុមារ និងភូមិវិទ្យាជាដើម។ ការបរិច្ចាគសៀវភៅទាំងនេះ គឺជាការចូលរួមចំណែកគាំទ្រដល់បេសកកម្ម ក៏ដូចជាគោលបំណងរបស់ <<អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)>> នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការជំរុញឱ្យមានការអានសៀវភៅ និងបង្កើនចំណេះដឹងរបស់សិស្សានុសិស្ស, គ្រូបង្រៀន, អ្នកសិក្សាស្រាវជ្រាវ និងប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានស្រុកបុរីអូរស្វាយ-សែនជ័យ និងខេត្តស្ទឹងត្រែង។ សៀវភៅដែលអភិបាលនៃគណៈអភិបាលស្រុកបានប្រគល់ជូន មានដូចជា៖

ទី១៖ សៀវភៅ៖ <<សម្ដេច ហ៊ុន សែន៖ ៣យន្តការ ឈ្នះកូវីដ-១៩>>

ទី២៖ សៀវភៅ៖ <<អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី (ភាគ ១)>>

ទី៣៖ សៀវភៅ៖ <<កូនប្រុសច្បងដ៏មានឥទ្ធិពល>>

ទី៤៖ សៀវភៅ៖ <<សម្ដេចតេជោ ហ៊ុន សែន៖ អ្នកគូសវាសជោគវាសនាកម្ពុជា>>

នៅក្នុងចំណោមសៀវភៅទាំងនោះ មានឯកសារសៀវភៅប្រវត្តិសាស្ត្រសំខាន់ៗ ដូចខាងក្រោម៖

ទី៥៖ សៀវភៅ៖ <>

ទី៦៖ សៀវភៅ៖ <<ពិធីថ្វាយគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម <<មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន>> ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា (បានប្រព្រឹត្តឡើងនៅទីក្រុងប៉េកាំង ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០)>>

ទី៧៖ សៀវភៅ៖ <<ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ៧០ យាងចូល ៧១ ព្រះវស្សា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានប្រារព្ធឡើងក្នុងថ្ងៃសៅរ៍ ៩ រោច និងថ្ងៃអាទិត្យ ១០ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ (កាលពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ ២០២៣)>>

ទី៨៖ សៀវភៅ៖ <<ព្រះរាជពិធីបុណ្យខួប ១០០ ព្រះវស្សានៃការប្រសូត (១៩២២-២០២២) និងព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធខួបឆ្នាំទី ១០ នៃការយាងចូលព្រះទិវង្គត (២០១២-២០២២) ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ>>

លោកអភិបាលស្រុក មានប្រសាសន៍ថា៖ <<ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ និងក្ដីរំភើបក្នុងការនាំយកសៀវភៅសរុបចំនួន៨ប្រភេទផ្សេងៗគ្នា ដែលសៀវភៅ៤ក្បាលខ្ញុំបានទទួលផ្ទាល់ព្រះហស្តពីហ្លួងម៉ែ និងសៀវភៅ៤ក្បាលទៀត ខ្ញុំទទួលបានពីប្រធានសមាគមអ្នកនិពន្ធខ្មែរ, មករក្សាទុកនៅ <<អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)>> នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវបន្ត។>>

ក្រុមការងារនៃ <<អាគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)>> សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអភិបាលនៃគណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក ចំពោះចិត្តដ៏សប្បុរសក្នុងការបរិច្ចាគសៀវភៅ ដើម្បីលើកកម្ពស់ស្មារតីពលរដ្ឋក្នុងការអាន និងសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងបំផុសគំនិតចូលរួមអភិវឌ្ឍន៍សហគមន៍៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...