អគ្គនាយកនិយ័តករមូលបត្រកម្ពុជា៖ ការយករូបភាពថ្នាក់ដឹកនាំ ឬអ្នកល្បីៗទៅបង្កើតគ្រុប ដើម្បីកៀរគរលុយមកវិនិយោគ ទទួលប្រាក់ចំណេញខ្ពស់ ស្ទើរតែ១០០% គឺជាអន្ទាក់សម្រាប់បោកប្រាស់ (Video inside)

Posted By: RoogRog Robot | 28-Mar-2025 14:12:25

2025-03-28 02:07pm

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា ការដែលយករូបភាពថ្នាក់ដឹកនាំ ឬអ្នកល្បីៗ ទៅបង្កើតគ្រុប ដើម្បីកៀរគរលុយមកវិនិយោគ ទទួលប្រាក់ចំណេញខ្ពស់ ស្ទើរតែ១០០% គឺជាអន្ទាក់សម្រាប់បោកប្រាស់ ដូច្នេះសូមប្រជាពលរដ្ឋមានប្រុងប្រយ័ត្នខ្ពស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ <<វិធីការពារខ្លួនពីការវិនិយោគ នៃការឆបោកតាមអនឡាញ>> ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា <<បើសិនជាការវិនិយោគនោះ ពិតប្រាកដ ហេតុអ្វីបានត្រូវបង្កើត អត្ដសញ្ញាណអ្នកល្បី យកមកប្រើជំនួស ដោយពុំមានការអនុញ្ញាតអំពីម្ចាស់ ដូច្នេះគ្រាន់តែប្រើប្រាស់យុទ្ធការនេះ យើងដឹងថា អ្នកដែលនៅពីក្រោយ គឺមានបំណងមិនប្រក្រតីរួចស្រេចហើយ>>៕

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ស៊ូ សុជាតិ៖






News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - មិថុនា ០៨, ២០២៥
MORE NEWS CLICK HERE...