សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាស

Posted By: RoogRog Robot | 26-Jun-2024 07:55:44

2024-06-26 09:51pm

(ភ្នំពេញ)៖ លោក ហុក ពៅ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាសផ្សេងមួយទៀត។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ជនត្រូវចោទដែលត្រូវសម្រេចឃុំខ្លួនឈ្មោះ សាក់ វណ្ណារិទ្ធិ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តុលាការបានអះអាងថា ជនត្រូវចោទ សាក់ វណ្ណារិទ្ធិ បានប្រព្រឹត្តសកម្មភាពក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាសផ្សេងមួយទៀនេះ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ដែលជាបទល្មើសព្រហ្មទណ្ឌ ចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...