ក្រុមបាតុករអ៉ីស្រាអែល ដុតបរិវេណជាប់ទីស្នាក់ការកណ្តាលរបស់ UNWRA នៅទីក្រុងហ៊្សេរុយសាឡិម

Posted By: RoogRog Robot | 10-May-2024 18:07:37

2024-05-10 05:04pm

(ហ៊្សេរុយសាឡិម)៖ ស្នាក់ការកណ្តាលនៃទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNWRA) ស្ថិតនៅភាគខាងកើតទីក្រុងហ៊្សេរុយសាឡិម នៃប្រទេសអ៉ីស្រាអែល ត្រូវបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកស្រុកអ៉ីស្រាអែល ក្នុងតំបន់នោះ នាំគ្នាដុតបំផ្លាញបរិវេណជាប់នឹងទីស្នាក់ការដ៏ធំនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ ២០២៤។

ប្រធាន UNWRA លោក Philippe Lazzarini បានបង្ហោះសារនៅលើបណ្តាញសង្គម X ថាលោកសម្រេចចិត្តបិទស្នាក់ការ ជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពសន្តិសុខប្រសើរឡើងវិញ។ លោកថា ឧប្បត្តិហេតុកាលពីថ្ងៃព្រហស្បតិ៍ គឺបានកើតឡើងជាលើកទីពីរហើយក្នុងសប្តាហ៍នេះ។ លោក Lazzarini បានបញ្ជាក់ថា <<អាយុជីវិតរបស់បុគ្គលិក UN ស្ថិតក្នុងហានិភ័យ។ វាជាទំនួលខុសត្រូវរបស់ប្រទេសអ៉ីស្រាអែល ក្នុងនាមជាម្ចាស់ទឹកដីក្នុងការពារបុគ្គលិក ក៏ដូចជាសម្ភារៈរបស់ UN គ្រប់ពេលវេលាទាំងអស់>>។

គួរបញ្ជាក់ថា UNRWA បង្កើតឡើងដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួនប៉ាឡេស្ទីន ដែលរត់គេច ឬត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន អំឡុងសង្រ្គាមឆ្នាំ ១៩៤៥ ជាពេលបង្កើតប្រទេសអ៉ីស្រាអែល៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...