(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ មន្ទីរការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ដែលបានប្រារព្ធឡើងក្រោមអធិបតីភាពលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងទីតាំងរោងចក្រ AROMA SUCCESS GARMENT Co.,Ltd ដែលមានកម្មករនិយោជិតចូលរួមប្រមាណ ១,៣០០នាក់បានចូលរួម។
លោក វ៉ី សំណាង បានអបអរសាទរជាមួយកម្មករ-កម្មការិនី នៃរោងចក្រអារ៉ូម៉ា ក្នុងឱកាសគម្រប់ខួបទី១៣៨ ទិវាពលកម្មអន្តរជាតិ ០១-ឧសភា ក្រោមប្រធានបទ <<សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ>> ដែលប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ និងពិសាហាសាមគ្គី ក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាទីបំផុតនាថ្ងៃនេះ។
លោកអភិបាកខេត្ត បានបន្តថា ប្រធានបទ <<សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ>> និងស្នើឲ្យគ្រប់ភាគីរួមមាន កម្មករនិយោជិត សហជីព និងនិយោជក ចូលរួមចំណែកធ្វើឲ្យប្រធានបទមួយនេះ ឲ្យក្លាយជាសុខដុមនីយកម្មនៅកន្លែងធ្វើការងារយើង។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកាខិតខំកៀរគរអ្នកវិនិយោគ នឹងដាក់ចេញគោលនយោបាយ ពង្រីកទីផ្សារការងារឲ្យកាន់តែធំ ជាមួយនឹងកាលើកកម្ពស់លក្ខណ្ឌការងារ នឹងជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែល្អប្រសើរផ្សារភ្ជាប់ជាមួយការផ្តល់ជូនរបស់បេឡាជាតិរបបសន្តិសុខសង្គមផងទៀត។
ទន្ទឹមគ្នានេះ លោកសូមអំពាវនាវដល់បងប្អូនជាយុវជនមកពីគ្រួសារក្រីក្រ និងមកពីគ្រួសារងាយរងហានិភ័យ សូមនាំគ្នាទៅដាក់ពាក្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០រៀល ដែលជំនាញនេះហើយ នឹងធ្វើឲ្យប្រាក់ឈ្នួលបងប្អូនកាន់តែខ្ពស់។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល ថ្នាក់ដឹកនាំខេត្ត ភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញពិសារអាហារសាមគ្គីជាមួយ បងប្អូន កម្មករ និយោជិត ក្នុងបរិយាកាសស្និតស្នាល និងរីករាយក្រៃលែង៕