អភិបាលខណ្ឌឬស្សីកែវ បន្តជំរុញកម្លាំងសណ្ដាប់ធ្នាប់ឲ្យនាំយកគ្រឿងចក្រឈូសឆាយ សម្អាតអនាម័យ បរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត តាមបណ្ដាសង្កាត់ទាំង៧

Posted By: RoogRog Robot | 10-May-2024 15:32:18

2024-05-10 02:27pm

(ភ្នំពេញ)៖ កម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បាននិងកំពុងសស្រាក់សស្រាំក្នុងការនាំយកគ្រឿងចក្រឈូសឆាយ និងសម្អាតអនាម័យ បរិស្ថាន ជាមួយការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពជាបន្តបន្ទាប់ នៅតាមបណ្ដាមូលដ្ឋានសង្កាត់ទាំង៧ និងបន្ទាប់ពីទទួលបានបញ្ជា និងដឹកនាំផ្ទាល់យ៉ាងយកចិត្តទុកដាក់ពីលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។

សកម្មភាពរបស់កម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌឬស្សីកែវ បានអនុវត្តឡើងនៅតាមបណ្ដោយផ្លូវបេតុងលេខ១៨១៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងតាមបណ្ដោយផ្លូវជាច្រើនខ្សែរផ្សេងទៀត ក្នុងមូលដ្ឋានខណ្ឌ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន បានលើកឡើងថា ក្រៅពីការយកចិត្តទុកដាក់លើការងារផ្ដល់សេវា និងការដោះស្រាយរាល់គ្រប់បញ្ហាផ្សេងៗ ដែលជាអទិភាពឲ្យទាន់ពេលវេលា និងតម្លាភាពជូនប្រជាពលរដ្ឋ គឺធ្វើឡើងក្រោយ ពីទទួលបានការបន្តលើកទឹកចិត្ត និងបន្តជំរុញការងារឈូសឆាយ សម្អាតអនាម័យ បរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយជាប់ជាប្រចាំ ដើម្បីបន្តលើកកម្ពស់សោភ័ណ្ឌភាពឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត នៅតាមបណ្ដាមូលដ្ឋានរដ្ឋបាលខណ្ឌពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...