សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន (Video inside)

Posted By: RoogRog Robot | 09-May-2024 18:58:23

2024-05-09 06:55pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាត់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រកាសបើកដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន។

សម្ដេចថ្លែងយ៉ាងដូច្នេះថា <<យើងនឹងបង្កើនកត្តាវិជ្ជមាន តាមរយៈការដាក់ចេញគោលនយោបាយលើកទឹកចិត្ត អនុគ្រោះ ការដាក់ចេញនូវកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យសំខាន់ៗដែលបានធ្វើហើយ តាមរយៈការដាក់ចេញនូវ គោលនយោបាយអន្តរាគមន៍មួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ យើងបានធ្វើកំណែទម្រង់លើកម្មវិធីផ្សេងៗ កាត់បន្ថយនូវវិធីស្មុគស្មាញ កាត់បន្ថយការិយាធិបតេយ្យ និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យា>>។

សម្ដេចធិបតីបានរំឭកថា កាលពីថ្ងៃទី៦ ខែឧសភា សម្ដេចបានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបញ្ជរតែមួយជាតិ ដើម្បីជំរុញការអនុគ្រោះឱ្យក្រុមហ៊ុនអាចចុះឈ្មោះ ចុះបញ្ជី និងធ្វើកិច្ចការផ្សេងៗតាមប្រព័ន្ធអនឡាញដោយរហ័ស កាត់បន្ថយពេលវេលានិងតម្លៃ។

សម្ដេចធិបតីបានបន្តថា ការកាត់បន្ថយកត្តាអវិជ្ជមាន ការដោះស្រាយបញ្ហាប្រឈមចំពោះវិស័យឯកជនដែលមាន និងទាន់ពេលវេលា តាមរយៈយន្តការជួបវិស័យឯកជន តាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នា តាមដានត្រួតពិនិត្យក្នុងការដោះស្រាយបញ្ហា នឹងជួយដល់វិស័យឯកជនបានច្រើន។

សម្ដេចបន្តទៀតថា បញ្ហាណាដែលមិនអាចដោះស្រាយបានលឿន រាជរដ្ឋាភិបាលនឹងបង្កើតយន្តការមួយកម្រិតទៀត ដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការដោះស្រាយជូនវិស័យឯកជនឱ្យបានជោគជ័យ៕








































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...