ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ប្រែជាភាសាបរទេស បានចាក់ផ្សាយនៅប្រទេសហុងគ្រី

Posted By: RoogRog Robot | 09-May-2024 17:58:50

2024-05-09 04:52pm

(ប៉េកាំង)៖ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី កាលពីថ្ងៃទី៨ ខែឧសភា តាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការការចាក់ផ្សាយភាពយន្តឯកសាររឿង <<ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ>> ប្រែជាភាសាបរទេសដែលផលិតដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុង Budapest ។ លោក Pál Schmitt អតីតប្រធានាធិបតីហុងគ្រីនិងលោក Péter Medgyessy អតីតនាយករដ្ឋមន្ត្រីហុងគ្រី បានសម្តែងការសាទរចំពោះ ការចាក់ផ្សាយកម្មវិធីនេះ។ កម្មវិធីនេះនឹងចាប់ផ្តើមចាក់ផ្សាយពីថ្ងៃទី៨ ខែឧសភា តទៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ របស់ហុងគ្រី ដូចជាស្ថានីយទូរទស្សន៍ជាតិហុងគ្រីជាដើម។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា ភាពយន្តឯកសាររឿង《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ》ប្រែជាភាសាបរទេស ដែលចាក់ផ្សាយជាលើកដំបូង នៅប្រទេសហុងគ្រី បានសម្រិតសម្រាំងសុន្ទរកថាគន្លឹះ អត្ថបទ ព្រមទាំងសៀវភៅបុរាណនិងឃ្លាល្បីៗ ដែលមានក្នុងសុន្ទរកថា របស់លោកប្រធានរដ្ឋចិន Xi Jinping ដើម្បីបើកបង្អួចមួយ សម្រាប់មិត្តហុងគ្រីស្វែងយល់ពីគំនិតអភិបាលកិច្ច របស់លោកប្រធានរដ្ឋចិន Xi Jinping៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...