ធនាគារ ហត្ថា បន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ខ្លួនក្នុងកម្រិត BBB /Stable ចំនួន ៦ឆ្នាំជាប់ៗគ្នា

Posted By: RoogRog Robot | 09-May-2024 17:47:18

2024-05-09 04:44pm

(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសបន្តរក្សាចំណាត់ថ្នាក់ BBB ០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព។



" target="_blank" rel="noopener">

ចំណាត់ថ្នាក់នេះ សបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា។ សូចនាករសំខាន់ៗជាច្រើនត្រូវបានយកមកវាស់វែង ជាអាទិ៍រួមមាន៖ បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

លោក WEE MUN SENG ប្រធានអគ្គនាយកស្តីទី ធនាគារ ហត្ថា បានឱ្យដឹងថា ការទទួលបានចំណាត់ថ្នាក់នេះ (BBB ) គឺជាសក្ខីភាពសម្រាប់ ម្ចាស់ភាគហ៊ុន អតិថិជន ព្រមទាំងសាធារណៈជនទាំងអស់របស់ធនាគារ ហត្ថា ថា ធនាគារ ហត្ថា បាននឹងកំពុងដើរតាមទស្សនវិស័យអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។

ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស្រ៊ី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...