រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចូលរួមកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤

Posted By: RoogRog Robot | 09-May-2024 15:39:09

2024-05-09 03:31pm

(សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ចើញចូលរួមកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ (ជុំទី១) ដើម្បីលើកស្ទួយផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក។ ពិធីនេះ បានធ្វើឡើងនៅសណ្ឋាគារសោមាទេវីអង្គររីសតនិងស្ប៉ា ខេត្តសៀមរាប។

កម្មវិធីប្រកួតប្រជែងនេះ បង្កើតឡើងក្នុងគោលបំណងស្វែងរកកសិករដែលមានសក្តានុពល ប្រកួតប្រជែងម៉ូដែលគ្រាប់ស្វាយចន្ទីដែលមានគុណភាព រសជាតិឆ្ងាញ់ផ្គត់ផ្គង់នៅលើទីផ្សារទងក្នុងស្រុក និងក្រៅស្រុក។

ការប្រកួតប្រជែងនេះ ត្រូវបានបែកចែងជា៣ដំណាក់កាល៖

ដំណាក់កាលជុំទី១ ជាដំណាក់កាលជម្រុះបឋមដែលរៀបចំនៅខេត្តសៀមរាប រៀបចំអ្នកសិប្បកម្មចូលរួមប្រកួតចំនួន ២០សិប្បកម្ម ដែលត្រូវជ្រើសរើសអ្នកសិប្បកម្មចំនួន ១០សិប្បកម្ម ដើម្បីឆ្ពោះទៅរកជុំទី២

ដំណាក់កាលជុំទី២ ជាដំណាក់កាលដែលគណៈកម្មាការដាក់ពិន្ទុ និងអ្នកពាក់ព័ន្ធ នឹងចុះត្រួតពិនិត្យកន្លែងកែច្នៃផ្ទាល់

ដំណាក់កាលជុំទី៣ ជាដំណាក់កាលនៃការធ្វើបទបង្ហាញរយៈពេល២០នាទី របស់សិប្បកម្មដែលបានជ្រើសរើសពីជុំទី២ និងជ្រើសរើសសិប្បកម្មចំនួន០៣ ដែលនឹងក្លាយម្ចាស់ជ័យលាភីសិប្បកម្មដែលមានសក្តានុពលកែច្នៃបន្ថែមរសជាតិគ្រាបើស្វាយចន្ទី៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...