ប្រធានសាលាដំបូងរាជធានីភ្នំពេញ នាំយកថវិកា ចំនួន​៦៣លានរៀល និង​១៦១ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

Posted By: RoogRog Robot | 08-May-2024 23:40:38

2024-05-08 10:34pm

(ភ្នំពេញ)៖​ លោក​ ងួន​ ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ អមដំណើរដោយលោកអនុប្រធានសាលាដំបូង លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល និងមន្ត្រីលេខាធិការដ្ឋាន នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកថវិកាចំនួន​ ៦៣លានរៀល និង​១៦១ដុល្លារសហរដ្ឋអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា។

លោកស្រី​ ម៉ែ​ន​ មុនីសោភ័គ​ អគ្គលេខាធិការរងទី​ ១ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូសាលាដំបូងរាជជានីភ្នំពេញ យ៉ាងកក់ក្ដៅ និងបានផ្ដាំផ្ញើការថ្លែងអំណរគុណរបស់ សម្ដេចប្រធានកាកបាទក្រហម ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូងរាជធានីភ្នំពេញផងដែរ​ ដែលបាន​ឧបត្ថម្ភ​ថវិកាចំនួន ៦៣លានរៀល​ និង​១៦១​ដុល្លារសហរដ្ឋអាម៉េរិក ក្នុងឱកាសខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ ៨ ឧសភា​ ២០២៤ ក្រោមប្រធានបទ​ <<រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ>>។

លោកស្រីអគ្គលេខាធិការរងទី ១ បានចែករំលែកព័ត៌មាន និងស្ថានភាពការងារ ជាមួយគណៈប្រតិភូសាលាដំបូងរាជធានីភ្នំពេញ និងបានថតរូបអនុស្សាវរីយ៍ផងដែរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...