ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ថ្លែងអំណរគុណព្រះមហាក្សត្រ ក្រោយត្រូវបានដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍» ហើយបំពាក់កាលពីម្សិលមិញ

Posted By: RoogRog Robot | 08-May-2024 19:29:42

2024-05-08 06:28pm

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្រោយទ្រង់ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ <<នាយឧត្តមសេនីយ៍>> នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវបានបំពាក់ដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ខឹមជា សាឃឿន បានរៀបរាប់យ៉ាងដូច្នេះថា <<ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការផងខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ <<នាយឧត្តមសេនីយ៍>> នៃកងយោធពលខេមរភូមិន្ទ>>។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខឹមជា សាឃឿន ក៏បានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្វាយសំណើរដល់ព្រះមហាក្សត្រ និងថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផងដែរ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ចថ្វាយព្រះ រាជសព្ទសាធុការពរបវរមហាប្រសើរ និងសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី មហិទ្ធិឫទ្ធិបុណ្យបារមីថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេត និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី គ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមទ្រង់សមប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...