អភិបាលខេត្តកំពង់ធំ ជំរុញឱ្យម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ និងកម្មករ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីភាពសុខសាន្ត

Posted By: RoogRog Robot | 08-May-2024 17:12:19

2024-05-08 04:08pm

(កំពង់ធំ)៖ ថ្លែងក្នុងឱកាសលោកដឹកនាំសហការី ចុះសួរសុខទុក្ខកម្មករកម្មការិនី ដែលធ្វើការងារនៅតំបន់ចំការកៅស៊ូចំនួន ៥០០នាក់ ក្នុងក្រុមហ៊ុនចំនួន៤ ក្នុងខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជំរុញឱ្យម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ និងកម្មករ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីភាពសុខសាន្តជាមួយគ្នា។

ជំនួបសាកសួរសុខទុក្ខនេះ មានកម្មករ កម្មការិនីមកពី ក្រុមហ៊ុន តាន់បៀន, ភឿកហ្វា បារៀរ៍, និងហ្គោលហ្វ័លសុន និងដើម្បីការរំលឹកខួបអនុស្សាវរីយ៍លើកទីលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១២០២៣។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោក ងួន រតនៈ បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបានលើកឡើងថា ថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការគ្រប់គ្រងធ្វើបណ្ណ និងសៀភៅការងារជាពិសេសនោះ ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលផងដែរ។

លោកបន្តថា លក្ខខណ្ឌទាំងនេះរាជរដ្ឋាភិបាល បានផ្តល់ជូននូវរបបសន្តិសុខសង្គមដែលបានរៀបចំគឺរបបធានារ៉ាប់រងហានិភ័យការងារ លើគ្រោះថ្នាក់កាងារ និងជំងឺវិជ្ជាជីវៈដល់សហគ្រាស គ្រឹះស្ថាន ដែលមាននយោជិតចាប់ពីម្នាក់ ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់រងការងារ ដោយនយោជក ហើយមិនតម្រូវឱ្យកាត់ប្រាក់ ឈ្នួលពីនយោជិកនោះឡើយ ហើយផ្នែកធានារ៉ាប់រងថែទាំសុខភាព សំដៅលើការផ្តល់ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្កាសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជំងឺគ្រោះថ្នាក់ជាយថាហេតុ និងលំហែមាតុភាពផងដែរ។

លោក ងួន រតនៈ ក៏បានជំរុញទៅដល់កម្មករ កម្មការិនីទាំងអស់ត្រូវបន្តសិក្សារៀនសូត្រ ទៅលើផ្នែកជំនាញឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរកការងារធ្វើដើម្បីបានប្រាក់កម្រៃខ្ពស់ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើយ៉ាងណាខិតខំឲ្យក្លាយជាកម្មករជំនាញ ដើម្បីក្លាយជាម្ចាស់ដោយខ្លួនឯង ការគោរពច្បាប់ចរាចរណ៍ ពិសេសទៀតត្រូវចាយវាយថវិការបស់ខ្លួនឲ្យចំគោលដៅ និងមិនត្រូវយកថវិកានោះទៅលេងល្បែងស៊ីសងដែលនាំឲ្យខុសនឹងច្បាប់។

ជាមួយគ្នានេះ លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បានលើកឡើងថា ខេត្តកំពង់ធំ មានសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់កម្លាំងពលកម្មសរុប ៤២១ សហគ្រាស មានកម្មករនិយោជិតចំនួន១៧,៨៦៦នាក់ ស្រី៦,៨៣៨ នាក់ក្នុងនោះ វិស័យ ចម្ការកៅស៊ូធំៗចំនួន ១៧សហគ្រាស មានកម្មករនិយោជិតសរុប ១១,១៥៥នាក់ ស្រី ៤,៣១៤ នាក់ ក្នុងនោះក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម មាន០៩សហគ្រាសមានកម្មករនិយោជិតសរុប ៩,៧២៥នាក់ ស្រី ៣,៧១៨ នាក់៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...