លោកស្រី ឈឹម ប៉ែននីឡា ត្រូវជាម្តាយមីងជីដូនមួយសម្តេចតេជោ ហ៊ុន សែន ទទួលមរណភាព ដោយរោគាពាធ នៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក

Posted By: RoogRog Robot | 08-May-2024 09:47:32

2024-05-08 08:43am

(ភ្នំពេញ)៖ លោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូនមួយ របស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅមន្ទីរពេទ្យសាមិតទីវ៉េទ (Samitivej Hospital) ទីក្រុងបាងកក ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់របស់លោក សេង ទៀង ប្រាប់បណ្តាញព័ត៌មាន Fresh News។

សពលោកស្រី ឈឹម ប៉ែននីឡា កំពុងរៀបចំដឹកតាមយន្តហោះត្រលប់ទៅភ្នំពេញ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីសាសនា និងរៀបចំពិធីបុណ្យបូជាសព នៅវត្តបទុមវតី។

សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ ចាត់ទុកជាការជូនដំណឹង សម្តេច ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព និងសាធារណជន មេត្តាជ្រាប និងសូមមេត្តាយាង-អញ្ជើញចូលពិធីបុណ្យសពតាមការគួរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...