អ្នកនាំពាក្យ និងអ្នកជំនាញ៖ ស្រ្តីក្នុងវិស័យសារព័ត៌មាននៅកម្ពុជា មានចំនួនតិចតួចនៅឡើយ, គួរជំរុញ និងលើកទឹកចិត្តបន្ថែម

Posted By: RoogRog Robot | 07-May-2024 18:40:19

2024-05-07 05:37pm

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និង លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានលើកឡើងថា វត្តមានស្រ្តីក្នុងវិស័យសារព័ត៌មាន ជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបានឡើយ ខណៈដែលស្ត្រីក្នុងវិស័យសារព័ត៌មានៅកម្ពុជា ក៏ដូចជានៅលើពិភបលោក មានចំនួនតិចតួចនៅឡើយបើប្រៀបនឹងបុរស។

វាគ្មិនទាំងពីរបានលើកឡើងថា ស្រ្តីពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងវិស័យនេះ ជាពិសេសប្រសិទ្ធភាព នៃការទាក់ទងប្រភពព័ត៌មាន និងសរសេរព័ត៌មាន ដែលពេលខ្លះបុរសមិនអាចធ្វើបាន តែស្រ្តីអាចធ្វើបានថែមទៀត។ ការលើកឡើងរបស់វាគ្មិនទាំង២ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅក្រោមប្រធានបទ <<សេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា>>។

គិតត្រឹមឆ្នាំ២០២៣ វត្តមានស្រ្តីនៅក្នុងវិស័យសារព័ត៌មានមានត្រឹមតែ ៣២០នាក់ ក្នុងចំណោមអ្នកសារព័ត៌មានសរុបជាង១ម៉ឺននាក់ ដែលចំនួននេះនាំឲ្យវត្តមានស្រ្តីក្នុងវិស័យសារព័ត៌មានមានត្រឹមតែ ៩ភាគរយតែប៉ុណ្ណោះ។ បើតាមលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា វត្តមានស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវការចាំបាច់នៅក្នុងការលើកទឹកចិត្តបន្ថែមទៀត ពីសំណាក់ក្រុមគ្រួសារ សង្គម និងក្រសួងផ្ទាល់តែម្ដង ដើម្បីជម្រុញធ្វើយ៉ាងណា ឲ្យមានស្រ្តីចូលរួមក្នុងវិស័យនេះ ឲ្យបានច្រើនតាមដែរអាចធ្វើទៅបាន។

ជាងនេះទៅទៀត មានតែស្រ្តីទេដែលដឹងអំពីស្រ្តីបានច្បាស់ជាងនរណាទាំងអស់ ហើយនៅពេលដែលស្រ្តីអាចសរសេរព័ត៌មានអំពីស្រ្តី មានតួនាទី មានសិទ្ធិសម្រេចចិត្តនៅក្នុងស្ថាប័នរបស់ខ្លួន នាំឲ្យការបញ្ជូនព័ត៌មានជាពិសេសព័ត៌មានអំពីស្រ្តី កាន់តែមានសុក្រឹតភាព ហើយឈានទៅដល់ការរៀបចំផែនការការងារសម្រាប់ស្រ្តីបានកាន់តែប្រសើរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៕

សូមទស្សនិកជនការលើកឡើងរបស់វាគ្មិនទាំងពីរដូចតទៅ៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...