គ.ជ.ប បានកែសម្រួលខ្លឹមសារមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

Posted By: RoogRog Robot | 07-May-2024 17:25:51

2024-05-07 04:23pm

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារវីដេអូអប់រំដែលបានផលិតរួច ដើម្បីផ្សព្វផ្សាយ ព្រមទាំងពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារតាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន និងបានសម្រេច ដូចខាងក្រោម៖

ទី១៖ ឯកភាពលើខ្លឹមសារវីដេអូចម្រៀងកាយវិការចំនួន ២បទ និងស្ប៉តវីដេអូបែបជីវចល ចំនួន ២រឿង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ទី២៖ ឯកភាពលើខ្លឹមសារសេចក្តីអំពាវនាវ និងសេចក្តីណែនាំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ រួមមាន៖

*សេចក្តីអំពាវនាវពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត។*សេចក្តីអំពាវនាវ ស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។*សេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ។

ទី៣៖ គ.ជ.ប សម្រេចនឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ទី៤៖ ឯកភាពលើខ្លឹមសារវីដេអូ សម្រាប់បណ្តុះបណ្តាលដែលមានរយៈពេល ១ម៉ោង១០នាទី ស្តីពីនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...