រដ្ឋមន្ត្រីកសិកម្ម ដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យតាមសហគមន៍កសិកម្ម នៅបណ្ដាខេត្តចំនួន៥

Posted By: RoogRog Robot | 07-May-2024 16:28:10

2024-05-07 03:23pm

(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពេលនេះ បាន និងកំពុងដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យនៅតាមសហគមន៍កសិកម្ម ក្នុងបណ្ដាខេត្តចំនួន៥ ដើម្បីលើកកម្ពស់ និងជំរុញវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ខេត្តចំនួន៥នោះ រួមមាន៖ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ចាម ដែលដំណើរចុះត្រួតពិនិត្យរបស់ លោករដ្ឋមន្រ្តី មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់១០ ខែឧសភា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រី្ដ ឌិត ទីណា ព្រមទាំងក្រុមការងារ នឹងចុះជួបសហគមន៍ដូចជា៖ សហគមន៍កសិកម្ម ពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង ដែលជាសហគមន៍ ដាំបន្លែធម្មជាតិក្នុងផ្ទះសំណាញ់, សហគមន៍កសិកម្មបន្លែ និង សហគមន៍កសិកម្ម ទំនើបស្រូវនាងអំ នៅខេត្តសៀមរាប, សហគមន៍កសិកម្មសាលាវិស័យ <<ស្វាយចន្ទី>> ខេត្តកំពង់ធំ និងសហគមន៍កសិកម្មសំបូរមានជ័យ ខេត្តកំពង់ចាម៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...