(ប៉េកាំង)៖ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង ពិធីចាក់ផ្សាយភាពយន្តឯកសាររឿង <<ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ>> ប្រែជាភាសាបរទេសដែលផលិត ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុងប៉ារីសនៅថ្ងៃទី៦ ខែឧសភា។ កម្មវិធីនេះ បានចាក់ផ្សាយតាមរយៈ ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសបារាំង ដូចជាវេបសាយ DailyMotion និងស្ថានីយទូរទស្សន៍ព័ត៌មានអឺរ៉ុបជាដើម។
សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង <<ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ>> ប្រែជាភាសាបរទេសបានផ្តោត សំខាន់ទៅលើប្រធានបទស្តីពីការអភិវឌ្ឍបៃតង អរិយធម៌អេកូឡូស៊ី ការកសាងនីតិរដ្ឋ ភាពសម្បូរសប្បាយរួមនិងការអភិរក្ស បេតិកភណ្ឌវប្បធម៌ជាដើមដែលបានបង្ហាញយ៉ាងរស់រវើក នូវគតិបណ្ឌិតខាងនយោបាយដ៏ឆ្នើម និងចំណេះដឹងខាងវប្បធម៌ប្រវត្តិសាស្ត្រ យ៉ាងជ្រាលជ្រៅរបស់លោកប្រធានរដ្ឋចិន Xi Jinping៕
វិទ្យុមិត្តភាពកម្ពុជាចិន