នាយករដ្ឋមន្រ្តីអូស្រា្តលីថា ឧប្បត្តិហេតុមួយបង្កឡើងដោយយន្តហោះយោធាចិន នាពេលថ្មីៗនេះ «ជារឿងមិនអាចទទួលយកបាន»

Posted By: RoogRog Robot | 07-May-2024 15:43:05

2024-05-07 02:39pm

(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយនៅថ្ងៃអង្គារនេះថា វាជារឿងដែលមិនអាចទទួលយកបានទេ សម្រាប់បុគ្គលិកការពារជាតិអូស្រា្តលី ដែលត្រូវស្ថិតក្នុងហានិភ័យនៅលើដែនអាកាសអន្តរជាតិ បង្កឡើងដោយយោចិន ខណៈពួកគេកំពុងចូលរួមក្នុងប្រតិបត្តិការមួយ ដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) លើកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ ២០២៤។

កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអូស្រា្តលី លោក Richard Marles បានឱ្យដឹងថា យន្តហោះចម្បាំង J-10 របស់កងទ័ពអាកាសចិន បានបាញ់ផ្កាភ្លើងពីនៅលើ និងនៅចម្ងាយប៉ុន្មានរយម៉ែត្រពីមុខឧទ្ធម្ភាគចក្រ MH60R Seahawk របស់អូស្ត្រាលី អំឡុងការហោះហើរជាប្រចាំមួយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅតំបន់សមុទ្រលឿង។

ថ្លែងតាមទូរទស្សន៍ លោក Albanese ថា ចិនមិនទាន់ឆ្លើយតបជាសាធារណៈ ចំពោះសេចក្តីថ្លែងការណ៍របស់អូស្រ្តាលី ជុំវិញឧប្បត្តិហេតុនេះនៅឡើយទេ។ លោក Albanese បានគូសបញ្ជាក់ថា <<នេះគឺជាបញ្ហា យើងសូមបង្ហាញជាសាធារណៈ និងនិយាយឱ្យច្បាស់ថា វាជាអាកប្បកិរិយាដែលមិនអាចទទួលយកបានឡើយ។ សាធារណជនអូស្រា្តលី រំពឹងថានឹងមានការពន្យល់ពីចិន ហើយខាងអូស្រ្តាលីបានចេញសេចក្តីថ្លែងការណ៍យ៉ាងរឹងមាំ នៅគ្រប់កម្រិតទាំងអស់ ទៅកាន់ភាគីចិន>>។

គួរបញ្ជាក់ថា ចិនមិនទាន់មានការបញ្ជាក់ទេ ជុំវិញបញ្ហានេះ។ វាជាឧប្បតិ្តហេតុថ្មីចុងក្រោយរវាងអូស្រ្តាលី និងចិន ខណៈដែល លោក Li Qiang នាយករដ្ឋមន្រ្តីចិន រំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅអូស្រ្តាលី នាខែមិថុនាខាងមុខនេះ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...