យុវជនកម្ពុជាចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមដើម្បីការអប់រំ និងបរិស្ថាន

Posted By: RoogRog Robot | 28-Apr-2024 19:25:19

2024-04-28 06:15pm

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសហការជាមួយសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមន៍សង្គមស៊ីវិល រដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣ ក្រោមប្រធានបទ <<ការអប់រំ និងបរិស្ថាន>> នៅសាលាបឋមសិក្សាបឹងប្រីយ៍ ស្ថិតក្នុងភូមិតាគល់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣៥០នាក់។

នាឱកាសនោះដែរ លោក ខ្វៃ អាទិត្យា បានលើកឡើងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅ ក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។

លោក ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់យុវជន សហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយពិធីដាំកូនឈើនៅតាមសាលារៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេសបានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តោតសំខាន់លើមុំយុទ្ធសាស្រ្តបីសំខាន់គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

កម្មវិធីបានរៀបចំចែកសម្ភារសិក្សា ជូនដល់សិស្សានុសិស្ស និងបានបញ្ជ្រាបចំណេះដឹងបរិស្ថានជាមួយពន្លកបៃតង (សិស្សានុសិស្ស) ជាពិសេសជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទៅជាចលនារួមគ្នាទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងប្តេជ្ញាចិត្តកាត់បន្ថតការប្រើថង់ប្លាស្ទិកពី១ថ្ងៃទៅ២ថ្ងៃ ឬ៣ថ្ងៃ ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត គ្មានការបំពុលប្លាស្ទិក និងរួមគ្នាបង្កើនភាពបៃតង ដោយចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ចូលរួមដាំដើមឈើឱ្យបានច្រើន នៅតាមសាលារៀន មូលដ្ឋាននិងដាំស្តាព្រៃ ដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអព្យាក្រឹតកបូន និងមានគម្របព្រៃឈើ៦០%៕












News Source: freshnewsasia.com
LATEST NEWS
240513 Opportunity for the Royal Ceremony to Celebrate the 71st Birthday
240513 DPM Opportunity for the Royal Ceremony to Celebrate the 71st Birthday
MORE NEWS CLICK HERE...