អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល សមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា និងមន្ត្រីគ្រប់ជាន់ថ្នាក់ សូមចូលរួមអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលត្រូវបាន ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «លោកអ្នកឧកញ៉ា»

Posted By: RoogRog Robot | 28-Apr-2024 17:24:43

2024-04-28 04:17pm

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជួសមុខឱ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្នុងឱកាសដែលអ្នកឧកញ៉ា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា <<លោកអ្នកឧកញ៉ា>> តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គោរមងារលំដាប់ថ្នាក់ទី១ ដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសនេះគឺពិតជាស័ក្តិសម និងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីគុណវុឌ្ឍិដែល លោកអ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើនដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមក។

ជាថ្មីម្តងទៀត សូមចូលរួមអបអរសាទរ និងសូមជូនពរ លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ព្រមទាំងបុត្រាបុត្រី ក្រុមគ្រួសារទាំងមូល សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...