សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ឱ្យតម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំងដើម្បីតែប្រឆាំង ! (Video inside)

Posted By: RoogRog Robot | 28-Apr-2024 13:52:50

2024-04-28 12:51pm

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានផ្តាំទៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ឱ្យធ្វើនយោបាយតម្កល់ផលប្រយោជន៍ជាតិជាសំខាន់ កុំប្រឆាំងដើម្បីតែប្រឆាំង។

ការបង្ហើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការឆ្លើយតបចំពោះ លោក សម រង្ស៉ី ដែលវាយប្រហាររារាំងចំពោះ គម្រោងព្រែកជីកហ្វូ៊ណនតេជោ នាថ្មីៗនេះ ដោយចោទប្រកាន់ថា នឹងប៉ះពាល់បរិស្ថានសង្គម ហើយចោទប្រកាន់ថា គម្រោងព្រែកជីកហ្វូណន និងមូលដ្ឋានសឹករបស់ចិននៅរាម គឺជាឈ្នាន់បម្រើនយោបាយវាតទីនិយមរបស់ចិន។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានសារជូនអ្នកនយោបាយចាស់វស្សា សម រង្ស៉ី ដែលតាំងខ្លួនជាអ្នកសេដ្ឋកិច្ច ដោយ​ចោទសួរមួយម៉ាត់ថាតើកម្ពុជាចំណេញឬខាតបើសិនជាធ្វើព្រែកជីកហ្វូ៊ណនតេជោ?

សម្តេចបានបន្ថែមថា បច្ចុប្បន្ននេះ ការដឹកនាំទំណេញឆ្លងកាត់ម្តងៗ តាមព្រំប្រទល់ទៅសមុទ្រ គឺកម្ពុជាយើងត្រូវប្រើពេលវេលានីតិវិធីច្រើនណាស់ ដើម្បីឆ្លងព្រោះនៅវៀតណាមក៏មានច្បាប់ប៉ារ៉ាស់ ហើយចម្ងាយបូកនឹងពេលវេលា​គឺស្មុគស្មាញ។ សម្តេចបន្តទៀតថា ពេលដែលយើង ធ្វើព្រែកជីកនេះហើយ ការឆែកឆេរក៏នឹងបន្ថយ សិទ្ធិនៅក្នុងការធ្វើដំណើររបស់យើង សួរថាតើចំណេញឬខាត? លោកសម រង្ស៉ី ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទៀត ប៉ុន្តែមិនយល់?

សម្តេចបន្តទៀតថា យើងឆ្លងម្តងៗ ត្រូវសុំគោលការណ៍ ពេលព្រំដែនត្រូវបិទ ដូចជាជំនាន់កូវីដ ពេលយប់យើងត្រូវរង់ចាំ សូម្បីតែឥឡូវហ្នឹង បាតុភូតធម្មជាតិទឹកឡើងទឹកនាចហ្នឹង ក៏ធ្វើឱ្យកប៉ាល់យើងគឿងចេញមិនរួច ចំណាយពេលច្រើនទៀត តែបើជីកតាមព្រែកជីករបស់យើង ម៉ោងណាក៏យើងអាចបានដែរ ដែលកាត់បន្ថយចំណាយ ពេលវេលា និងតម្លៃ ដើម្បីជួយការដឹកជញ្ជូនរបស់យើង។

សម្តេចចោទសួរទៅកាន់ លោក សម រង្ស៉ី ទៀតថា បើដឹកទំនេញនេះចូលទៅផែអន្តរជាតិរបស់យើង តើចំណេញឬទេ? ប្រជាពលរដ្ឋទាំងអស់ លោកបានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃព្រែកជីកនេះ។

<<ជាថ្មីម្តងទៀត សូមបញ្ជូនសារទៅលោកអ្នកនយោបាយចាស់វស្សា លោកមានចំណេះដឹងផ្នែកសេដ្ឋកិច្ច​សូមបកស្រាយ ! តម្កល់ផលប្រយោជន៍ជាតិជាធំ កុំប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងគ្រប់ពេល ប្រឆាំងគ្រប់ប្រធានបទ សូម្បីតែគម្រោងដើម្បីផលប្រយោជន៍ប្រជាជនខ្លួនឯង ក៏ហ៊ានជំទាស់ ក៏ហ៊ានធ្វើឱ្យមានបញ្ហា បែកបាក់ការគាំទ្រ>>។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ សម្តេចធិបតី។

សម្តេចបានលើកឡើងថា អ្នកនយោបាយគួរតែនាំគ្នាគាំទ្រដើម្បីផលប្រយោជន៍របស់យើង ធ្វើយ៉ាងណាដើម្បីបានព្រែកជីកនេះចេញជារូបរាងប្រើប្រាស់ទាំងអស់គ្នា។ ជំនាន់កូវីដ១៩ លោក សម រង្ស៉ី ធ្លាប់បន្លាចប្រជាពលរដ្ឋខ្មែររឿងចាក់វ៉ាក់សាំងម្តងហើយ ហើយឥឡូវមករារាំងដល់គម្រោងព្រែកជីកនេះថែមទៀត។

ទោះជាយ៉ាងនេះក្តី សម្តេចបានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរ ក្នុង និងក្រៅប្រទេស ដែលបានចេញសារគាំទ្រចំពោះគម្រោងព្រែកជីកហ្វូ៊ណនតេជោ។ សម្តេចបានថ្លែងថា ចំពោះគម្រោងព្រែកជីកនេះ សូម្បីអ្នកនយោបាយប្រឆាំង ដែលធ្លាប់រិះគន់ ក៏សម្តែងការគាំទ្រដែរ លើកលែងតែ លោក សម រង្ស៉ី​ មួយប៉ុណ្ណោះ។ សម្តេចបានប្រាប់ថា កុំខ្វល់ពេករឿងនរណាអ្នកធ្វើព្រែកជីកនេះ ហើយកុំខ្វល់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម ទទួលបានក្រេឌីត ហើយក៏កុំខ្លាចសម្តេច និងរដ្ឋាភិបាលបានក្រេឌីត ត្រូវគិតថា ព្រែកជីកនេះជាមរតកប្រយោជន៍សម្រាប់ប្រជាជាតិរបស់យើងទាំងអស់គ្នា៕
























































News Source: freshnewsasia.com
LATEST NEWS
“ខ្ញុំនៅតែបន្ដដំណើរទៅមុខទៀត!” #shorts
MORE NEWS CLICK HERE...