អ៉ីរ៉ង់ថា នឹងដោះលែងក្រុមនាវិកនៃកប៉ាល់ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល

Posted By: RoogRog Robot | 27-Apr-2024 20:07:28

2024-04-27 07:05pm

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian និយាយថា ក្រុមនាវិកបើកកប៉ាល់ដោតទង់ជាតិព័រទុយហ្គាល់ ដែលត្រូវចាប់ឃាត់ទុក ពាក់ព័ន្ធនឹងបញ្ហាមានទំនាក់ទំនងជាមួយអ៉ីស្រាអែល ត្រូវបានផ្តល់សិទ្ធិឱ្យដោះស្រាយតាមរយៈកុងស៊ុល ហើយអាចនឹងដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤។

កាលពីថ្ងៃទី១៣ ខែមេសា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានចាប់ឃាត់កប៉ាល់ដឹកកុងតឺន័រ MSC Aries ជាមួយនឹងនាវិកមួយក្រុមមាន ២៥នាក់នៅឯច្រកសមុទ្រ Hormuz ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតេហេរ៉ង់ ប្តេជ្ញាសងសឹកចំពោះអ៉ីស្រាអែលដែលសង្ស័យថាបានវាយប្រហារលើអគារកុងស៊ុល នៃស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស ប្រទេសស៉ីរី។

ក្នុងជំនួបតាមទូរស័ព្ទ លោក Amirabdollahian បានប្រាប់សមភាគីព័រទុយហ្គាល់ លោក Paulo Rangel <<បញ្ហាមនុស្សធម៌នៃការដោះលែងនាវិករបស់កប៉ាល់នោះ គឺជាក្តីកង្វល់យ៉ាងខ្លាំងចំពោះយើង>>។ ដោយគ្រាន់តែថានឹងប្រគល់ការងារនេះទៅឱ្យឯកអគ្គរដ្ឋទូតរបស់ពួកគេនៅទីក្រុងតេហេរ៉ង់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ មិនបាន​បញ្ជាក់​ទេថា​នឹងធ្វើឡើងនៅពេលណា។

គួរបញ្ជាក់ថា កប៉ាល់ MSC Aries ត្រូវបានជួលពី Gortal Shipping ដែលជាសាខារបស់ក្រុមហ៊ុន Zodiac Maritime មានកម្មសិទ្ធិមួយផ្នែករបស់ពាណិជ្ជករជនជាតិអ៉ីស្រាអែល៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...