ថ្ងៃស្អែកនេះ លោកមេធាវី ចេង ប៉េងហាប់ នឹងរៀបចំពិធីពិសាអាហារសាមគ្គី ដោយមានវត្តមានមេធាវីចូលរួមប្រមាណ៨០០នាក់

Posted By: RoogRog Robot | 27-Apr-2024 18:42:28

2024-04-27 05:36pm

(ភ្នំពេញ)៖ លោកមេធាវី ចេង ប៉េងហាប់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី ស៊ីភីអេច នឹងរៀបចំពិធីពិសាអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងក្រុមមេធាវីរាជរដ្ឋាភិបាល ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០៖៣០នាទីព្រឹក នៅភោជនីយដ្ឋាន ដឺ ហ្គ្រេន ធឺរេស (The Grand Terrace) អគារ A និង B មានអាសយដ្ឋាន ផ្លូវលេខ ២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមពីមេធាវី ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រមាណ៨០០នាក់ និងអ្នកច្បាប់ពីគ្រប់វិស័យជាច្រើនរូបផ្សេងទៀតផងដែរ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...