សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបរិច្ចាគថវិកា ៥០០,០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌

Posted By: RoogRog Robot | 27-Apr-2024 12:55:22

2024-04-27 11:52am

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន គ្រូបង្វឹកកិត្តិយស និងជាអ្នកដឹកនាំរៀបចំការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បីជំរុញចលនាមនុស្សធម៌ ក្រោមមូលបទ <<រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន>> និងដើម្បីប្រមូលថវិកា ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា បានចេញលិខិតថ្លែងអំណរគុណក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបរិច្ចាគថវិកាចំនួន ៥០០,០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក។

តាមរយៈលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា <<ក្នុងនាមជាគ្រូបង្វឹកកិត្តិយស និងជាអ្នកដឹកនាំរៀបចំការប្រកួត ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានបរិច្ចាគថវិកាចំនួន ៥០០,០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក តាមរយៈការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បីជំរុញចលនាមនុស្សធម៌ ក្រោមមូលបទ <<រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន>> និងដើម្បីប្រមូលថវិកា ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា>>។

សម្តេចតេជោ បន្តថា <<ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្មារតីរួមចំណែកប្រកប ដោយអត្ថន័យជ្រាលជ្រៅបំផុត និងសូមជូនពរថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំង សហការី បានជួបប្រទះតែនឹងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបី ឃ្លៀងឃ្លាតឡើយ>>។

ការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។

ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញ ចល នា មនុស្សធម៌ និងការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀនផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ ជួយមន្ទីរ ពេទ្យ គន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់ កុមារកម្ពុជា ហើយសម្តេចតេជោ បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម ថវិកា ចំនួន ២០០លាន រៀល។

សម្តេចបានបញ្ជាក់ផងដែរថា សម្រាប់សប្បុរសជនចង់ ចូល រួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សេង ទៀង ដែលមាន លេខទូរសព្ទ ០១២ ៩៦១ ៩៧១៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...