គណៈប្រតិភូអេហ្ស៊ីបទៅអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីបញ្ហាចំណាប់ខ្មាំងហ្គាហ្សា

Posted By: RoogRog Robot | 26-Apr-2024 23:39:22

2024-04-26 10:34pm

(ហ្គាហ្សា)៖ មន្ត្រីម្នាក់បានឱ្យដឹងថា នៅថ្ងៃសុក្រនេះគណៈប្រតិភូអេហ្ស៊ីប បានជួបជាមួយសមភាគីអ៊ីស្រាអែល ដើម្បីស្វែងរកជម្រើសសម្រាប់ការបន្តការចរចា ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា និងធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា អ៊ីស្រាអែលមិនបានបង្ហាញសំណើថ្មីណាមួយទេ ប៉ុន្តែបើកចំហរដើម្បីពិចារណាបទឈប់បាញ់ដែលមានកម្រិត ដោយមានលក្ខខណ្ឌថា ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង ៣៣ នាក់ជំនួសឱ្យការពិភាក្សាពីលើកមុន ៤០នាក់។

កិច្ចពិភាក្សានេះ មិនពាក់ព័ន្ធនឹងការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ទាក់ទងនឹងចំណាប់ខ្មាំងនោះទេ ប៉ុន្តែជាការប៉ុនប៉ងរបស់អេហ្ស៊ីប ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ ជាមួយនឹងសំណើរបស់អេហ្ស៊ីប ដែលនឹងតម្រូវឱ្យមានការដោះលែងចំណាប់ខ្មាំងចំនួន ៣៣ នាក់ ដែលរួមមានស្ត្រី ចាស់ជរា និងពិការជាដើម។

ការប៉ាន់ប្រមាណរបស់ស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលបានបង្ហាញថា មានចំណាប់ខ្មាំងស្ត្រី ចាស់ជរា និងអ្នកជំងឺចំនួន ៣៣ នាក់ក្នុងចំណោមបុគ្គល ១៣៣ នាក់ ត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា។

រយៈពេលនៃបទឈប់បាញ់ដែលអាចឡើងណាមួយ មិនត្រូវបានកំណត់ទេ ប៉ុន្តែវាត្រូវបានសង្កត់ធ្ងន់ថា ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ការបញ្ឈប់អរិភាពទំនងជាមានរយៈពេល តិចជាងប្រាំមួយសប្តាហ៍។

គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអេហ្ស៊ីបនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចំនួន ១៧ ផ្សេងទៀតបានជំរុញឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលជាផ្នែកមួយនៃការដោះស្រាយវិបត្តិតំបន់ហ្គាហ្សា។ ទោះ​ជា​យ៉ាង​ណា ក្រុម​ហាម៉ាស​បាន​ឆ្លើយ​តប​ដោយ​ច្រាន​ចោល​សម្ពាធ​អន្តរជាតិ​ និង​បាន​ប្តេជ្ញា​ថា​នឹង​មិន​ចុះញមឡើយ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...