នាយករដ្ឋមន្រ្តីក្រិកថា មិនអាចផ្តល់ប្រព័ន្ធការពារដែនអាកាស ឱ្យអ៊ុយក្រែនឡើយ

Posted By: RoogRog Robot | 26-Apr-2024 17:42:33

2024-04-26 04:38pm

(អាថែន)៖ លោកនាយករដ្ឋមន្រ្តី Kyriakos Mitsotakis បាននិយាយថា ក្រិកមិនអាចផ្តល់ប្រព័ន្ធការពារដែនអាកាសដូចជា Patriots ឬ S-300 សម្រាប់អ៊ុយក្រែនបានឡើយ ឆ្លើយតបទៅនឹងសម្ពាធពីសម្ព័ន្ធមិត្តសហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) ក្នុងការបញ្ជូនជំនួយយោធាបន្ថែមទៀតដល់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤។

ស្របពេលដែលរុស្ស៉ីបង្កើន ការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន រដ្ឋាភិបាលនៃបណ្តាប្រទេស EU កំពុងស្ថិតក្រោមសម្ពាធ ដើម្បីផ្គត់ផ្គង់សម្ភារការពារដែនអាកាសឱ្យទីក្រុងកៀវ ជាពិសេសប្រទេសដូចជាក្រិក និងអេស្ប៉ាញដែលមានក្នុងឃ្លាំងអាវុធរបស់ខ្លួន។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Mitsotakis បានបញ្ជាក់ថា <<ក្រិកនឹងមិនបញ្ជូន S-300 ឬ Patriot ទៅអ៊ុយក្រែនទេ។ យើង ត្រូវបានចោទសួរ និងពន្យល់ទៅវិញរួចហើយថា ហេតុអ្វីទើបអាចធ្វើដូច្នេះបាន នោះក៏ដោយសារតែសមត្ថភាពរបស់យើង នៅមានកម្រិត>>។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍ បណ្តារដ្ឋមន្រ្តីសហភាពអឺរ៉ុប បានស្វែងរកវិធីសាស្រ្តបន្ទាន់ ដើម្បីជួយអ៊ុយក្រែនឱ្យទទួលបាន ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ប៉ុន្តែពួកគេបានបញ្ឈប់ត្រឹមការសន្យាផ្តល់ប្រព័ន្ធការពារមីស៉ីល Patriot ដែលអ៊ុយក្រែនចង់បានបំផុត៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...