ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ទទួលបានភ្ញៀវចូលរួមលេងកម្សាន្តជាង ១០ម៉ឺននាក់

Posted By: RoogRog Robot | 17-Apr-2024 12:58:45

2024-04-17 11:53am

(ត្បូងឃ្មុំ)៖ ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ រៀបចំឡើងនៅឧទ្យានទន្លេស្ងួត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាប់ទៅដោយបរិកាសសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ គ.ស២០២៤។

ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១០៥,០០០នាក់ អញ្ជើញមកពីគ្រប់ទិសទី មកកម្សាន្តសប្បាយព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤នេះ ជាមួយកម្មវិធីសប្បាយជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែងសិល្បៈបុរាណ ពិព័រណ៍សមិទ្ធផលមូលដ្ឋាន សួនផ្កាស្បៃរឿងចំនួន ១លានគុម្ព ការជិះទោងកម្សាន្ត ការប្រកួតកីឡាបាល់ទះ ការប្រគំតន្រ្តីសម័យ និងការរាំលេងកម្សាន្តក្រោមតំណក់ទឹកត្រជាក់។

អ្នកចូលរួមបានលើកឡើងថា សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤នេះ បានដំណើរការយ៉ាងអធឹកអធម ខុសប្លែកពីឆ្នាំមុនៗ ហើយជាពិសេសបានដំណើរការក្នុងតំបន់ឧទ្យានទន្លេស្ងួត ដែលជាតំបន់ធម្មជាតិ និងប្រវត្តិសាស្រ្ត មានទេសភាពស្រស់ស្អាត ខុសពិពេលមុនតំបន់នេះ មានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់។

ប្រជាពលរដ្ឋ ប្រុស ស្រី ក្មេង ចាស់ បានសប្បាយរីករាយក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសាមគ្គីភាព រស់នៅក្រោមម្លប់សន្តិភាព និងជាមួយសមិទ្ធផលថ្មីកើតមានលើទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...