មន្ទីរសាធារណការខេត្តព្រះសីហនុ និងនគរបាលចរាចរណ៍ បើកវគ្គបណ្តុះបណ្កាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ដៃគូដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍

Posted By: RoogRog Robot | 29-Mar-2024 23:57:24

2024-03-29 10:53pm

(ព្រះសីហនុ)៖ ក្រុមហ៊ុន ហ្វូដផេនដា (Food Panda) បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ បានបើកវគ្គបណ្តុះបណ្កាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ដៃគូដឹកជញ្ជូន Food Panda នៅមន្ទីរសាធារណការខេត្តព្រះសីហនុ។

លោក ជួន ឈៀងហាក់ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន Food Panda បានសម្តែងអារម្មណ៍រីករាយជាខ្លាំង ដល់មន្ទីរសាធារណាការដែលបានផ្តល់ទីតាំងសម្រាប់រសៀលនេះ និងនគរបាលជំនាញចរារចណ៍ផ្លូវគោកខេត្ត បានចូលរួមសហការដ៏មានសារសំខាន់បំផុត។

ការបើកវគ្គនេះគឺធ្វើជារៀងរាល់ឆ្នាំ ដែលនេះជាលើកទី៣ ហើយឆ្នាំនេះមានបូកបញ្ជូលជាមួយមួកសុវត្តិភាពសម្រាប់ដៃគូដឹកជញ្ជូនជាពិសេស ហើយជាលទ្ធផលមកវិញនោះ គឺពីមួយឆ្នាំទៅមួយឆ្នាំ ទទួលបាននូវអត្រាតិចបំផុតពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមកលើ។ លោកបន្តថាទៀត ខេត្តព្រះសីហនុជាខេត្តបូលសេដ្ឋកិច្ចពហុបំណង (តារារះនាទិសនារតី) សំបូរទៅដោយភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ដ ដូច្នេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ចាប់ខ្ជួនទាំងអស់គ្នា ដើម្បីអោយរបទេសស្គាល់ពីគុណតម្លៃរបស់ច្បាប់ចរាចរណ៍ផ្លូវគោករបស់យើងទាំងអស់គ្នា។

ដើម្បីភាពងាយស្រួលក្រុមហ៊ុន បានសហការបន្ថែមជាមួយសមត្ថកិច្ចជំនាញធ្វើការបង្កើតនៅប្រព័ន្ធបណ្តាញសង្គម (តេឡេក្រាម) គឺបង្កើតឡើងដើម្បីងាយនឹងដឹងពីសកម្មភាពដៃគូដឹកជញ្ជូនចរាចរណ៍តាមដងផ្លូវ ពោលបើណាមានសកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោកណាមួយនោះសមត្ថកិច្ចនឹងបញ្ជូនរូប ឬវីដេអូរទៅក្រុមហ៊ុនភ្លាមៗ ហើយធ្វើការផាកពិន័យ និងអប់រំណែនាំចំពោះមុខ។

លោកបានគូសបញ្ជាក់ថា ការយល់ដឹងពីទ្រីស្តី គឺបានល្អច្រើន ប៉ុន្តែការអនុវត្តផ្ទាល់ពីការបើកបរ នៅមិនទាន់បានចូលរួម និងអនុវត្តបានល្អគ្រប់គ្នានៅឡើយ ដូចនេះនាចុងឆ្នាំ២០២៤ ខាងក្រុមហ៊ុននឹងបង្រៀនទ្រីស្តី និងការអនុវត្តឲ្យបានកាន់តែមានប្រសិទ្ធភាពពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងមានចេញជាវិញ្ញាបណ្ណប័ត្រជូនថែមទៀតផង។

លោកវរសេនីយ៍ទោ មាន សំប៊ុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សកម្មភាពសហការ ចូលរួមជាមួយក្រុមហ៊ុន និងបងប្អូនដែលជាដៃគូដឹកជញ្ជូនរបស់ Food Panda ពិតជាល្អ ហើយជាក់ស្តែងនៅរសៀលនេះ គឺផ្តោតសំខាន់ទៅលើមួកខ្លុប ដោយពន្យល់ណែនាំអោយមានការប្រុងប្រយ័ត្នក្នុងបើកបរ ហើយពេលជួបគ្រោះថ្នាក់ដឹងមួកសុវត្ថិភាព ពិតជាមានសារសំខាន់សម្រាប់អាយុជីវិត។ បន្ថែមពីនោះ គឺការប្រើប្រាស់ល្បឿនក្នុងក្រុងត្រូវបើកក្នុងល្បឿនប៉ុន្មាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ គុណវិប្បតិ្តការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ក្នុងនោះលោកបានបញ្ជាក់ថា ត្រូវឈប់អែបកៀនពេលប្រើទូរស័ព្ទ ព្រោះវាអាបង្កឲ្យមានហានិភ័យទៅដល់អ្នកដទៃបានផងដែរ។

លោកបានគូសបញ្ជាក់ថា បន្ទាប់ពីមានការបើកវគ្គបណ្តុះបណ្តាលច្រើនលើកកន្លងមកកត់សម្គាល់ឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ពិតជាមានការថយចុះពិតមែនចំពោះបងប្អូនដៃគូដឹកជញ្ជូន។ លោកសំណូមពរដល់ដៃគូដឹកជញ្ជូន ក៏ដូចជាប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នាដើម្បីខ្លួនឯង ដើម្បីគ្រួសារមនុស្សជាទីស្រលាញ់ និងអ្នកដទៃត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...