ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ វិស័យទាំង៤ នៅខេត្តស្វាយរៀង

Posted By: RoogRog Robot | 29-Mar-2024 23:16:31

2024-03-29 10:10pm

(ស្វាយរៀង)៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញជួបប្រជុំជាមួយ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត។

គណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា ចុះមកខេត្តស្វាយរៀងនៅពេលនេះ ដើម្បីសិក្សាឈ្វេងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារីនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ លោកស្រី ឡោក ខេង បានជំរុញបន្ថែមលើការងារឲ្ហកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី គណៈប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសង្គមកិច្ច និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរកិច្ចការនារីខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានសាខាបេឡាជាតិរបបសន្តិសុខសង្គមខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...