UPDATE: ករណីរថភ្លើង បុករថយន្ដនៅខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្ស៤៦នាក់រងរបួសធ្ងន់ស្រាល, អភិបាលខេត្ត ចុះពិនិត្យស្ថានភាពជនរងគ្រោះនៅមន្ទីរពេទ្យ (Video inside)

Posted By: RoogRog Robot | 29-Mar-2024 16:42:14

2024-03-29 03:36pm

(ពោធិ៍សាត់)៖ ករណីរថភ្លើង បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានបណ្ដាលឲ្យមនុស្សសរុបចំនួន៤៦នាក់រងរបួស ក្នុងនោះ៥នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមណ្ឌលសុខភាពឈើទុំ។

សមត្ថកិច្ចបានអះអាងថា ទាំងអ្នកបើករថយន្ដ និងអ្នកបើករថភ្លើង សុទ្ធតែរងរបួសធ្ងន់បាក់ជើងទាំង២នាក់៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...