(ភ្នំពេញ)៖ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមសម្រេចផ្តន្ទោទោសបុគ្គលឈ្មោះ ឡាយ គីរី ដាក់ពន្ធនាគារចំនួន៦ខែ តែទោសនេះត្រូវព្យួរធម្មតា ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២២ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសាលក្រមរបស់តុលាការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
បើតាមសាលក្រមនេះ, តុលាការក៏បានបង្គាប់ឲ្យឈ្មោះ ឡាយ គីរី សងសំណងការខូចខាតទៅដើមបណ្តឹងឈ្មោះ ចាន់ សុវណ្ណារ៉ា ចំនួន២០ម៉ឺនដុល្លារ និងសំណងជំងឺចិត្តចំនួន ៣លានរៀលផងដែរ៕
ខាងក្រោមនេះ ជាខ្លឹមសារលម្អិតនៅក្នុងសាលក្រមរបស់តុលាការ៖