ស្អែកនេះ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧

Posted By: RoogRog Robot | 04-Aug-2023 01:10:41

2023-08-04 03:03pm

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចេញប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ព្រមទាំងការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០ព្រឹក រយៈពេល៧២ម៉ោងបានកន្លងផុត ហើយពុំមានពាក្យបណ្ដឹងតវ៉ាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ។

គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩៖០០ព្រឹក។

ការប្រកាសលទ្ធផលផ្លូវការនេះនឹងធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖១. ទូរទស្សន៍ជាតិកម្ពុជា (ទទក) ២. វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)៣. ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៤. គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh៥. កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News៦. Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៧. YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...