ប៉ែន ស៊ីថា​ មេគយច្រកទ្វារអន្តរជាតិត្រពាំង​ថ្លុង ប្រើឈ្មោះមន្ត្រីគយធំៗដើ​ម្បីបញ្ចេញសមត្ថភាពពុករលួួយ ស្រង់ដើមក្រោយពីបានទទួលតំណែង

Posted By: RoogRog Robot | 10-Oct-2022 16:06:36

តាមប្រភពព័ត៌មានពីអាជីវករ អ្នកនាំទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិត្រពាំងថ្លុង បានលួចបង្ហើបឲ្យដឹងថា បុុក្គលឈ្មោះ ប៉ែន ស៊ីថា ក្រោយពីបានទទួលតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងថ្លុង មកមន្ត្រីគយរូបនេះបានប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងដែលមិនអាចបិទបាំងបានឡើយ។

ប្រភពជាច្រើនទៀតបានលើកឡើងថា ដោយសារតែបុគ្គល ប៉ែន ស៊ីថា នេះបានចំណាយដើមទុនអស់ជាច្រើនក្នុងការទទួលបានតំណែងជាប្រធានច្រកទ្វារអន្តរជាតិត្រពាំងថ្លុងនេះ បានប្រើគ្រប់យុទ្ធសាស្រ្តរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រាច់តែទំនើងចិត្តរបស់ខ្លួន។ ជាការក្តៅក្រហាយនឹងមន្ត្រីឈ្មោះ ប៉ែន ស៊ីថា នេះទើបឈ្មួញធំៗជាច្រើននាក់ដែលនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ព្រមទាំងទំនិញខុសច្បាប់ ស្រប់ច្បាប់តាមច្រកទ្វារអន្តរជាតិត្រពាំងថ្លុង កាន់តែច្រើនឡើងៗហើយមន្ត្រីគយរូបនេះបានប្រើឈ្មោះថ្នាក់ដឹងនាំគយធំៗនៅក្នុងអគ្គនាយកដ្នានគយនិងរដ្ឋាករកម្ពុជា មកបិទបាំងនៅទង្វើគាប់សង្កត់ ជម្រិតទារប្រាក់លើតុក្រោមតុរបស់ខ្លួនផងដែរ។

ដោយសារទ្រាំនឹងការគាប់សង្កត់ និងជម្រិតទារប្រាក់លើតុក្រោមតុ ឬក៏កំណត់បង់ក្បាល់ឡានផ្សេង បង់ពន្ធផ្សេង មានទាំងការបង់ថ្លៃបាយទៀតផងឈ្មួញរកស៊ីទាំងតូចទាំងធំ និងប្រជាពលរដ្ឋដែលដឹកទំនិញឆ្លងកាត់បន្តិចបន្តួចយកទៅលក់ បានសុំធ្វើការអំពាវនាវឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មេតាធ្វើការស្រាវជ្រាវនឹងអំណាចគាប់សង្កត់ពុករលួយស្រង់ដើមរបស់បុគ្គល បែ៉ន ស៊ីថា ដែលជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងថ្លុង រូបនេះជាបន្ទាន់ កុំឲ្យឈ្មួញដែលជាអ្នករកស៊ីនាំទំនិញចេញចូលពីប្រទេសយួន និងប្រទេសចិន យល់ច្រលំដល់ថ្នាក់ដឹកនាំក្នុងសន្ថប័ណ្ណពាក់ពាន់ជាមួយនឹងអគ្គនាយកគយនិងរដ្ឋាករ។ ព្រោះបុគ្គល ប៉ែន ស៊ីថា នេះកំពុងបង្កើនទំនាក់ទំនងជាមួយ និងមានការឃុបឃិតជាមួយឈ្មួញរកស៊ីធំៗក្នុងការបង់ពន្ធតាមរបៀបម៉ៅការ ដើ​ម្បីឲ្យឈ្មួញទាំងអស់នេះមានលទ្ធភាពនាំទំនិញចូលតាមរបៀបគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗថែមទៀតផង។ អំពើពុករលួយ និងការដឹកនាំប្រមូលពន្ធជូនរដ្ឋរបស់បុគ្គល ប៉ែន ស៊ីថា នេះដែលធ្វើឲ្យរដ្ឋត្រូវខាត់បង់នូវប្រាក់ចំណូលពន្ធច្រើនច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ មិនត្រឹមតែប៉ុណ្ណោះ ប៉ែន ស៊ីថា​ ថែមទាំងបញ្ជាឲ្យមន្ត្រីគយក្រោមឱវ៉ាទរបស់ខ្លួនបង្កើនការគាប់សង្កត់ទៅលើឈ្មួញរកស៊ីតូចតាចក្នុងការជម្រិតទារប្រាក់លើតុក្រោមតុតាមតែចិត្តនឹកឃើញថែមទៀតផង។

ហេតុនេះហើយទើបប្រជាពលរដ្ឋអ្នករកស៊ីតូចតាច ក៏ដូចជាឈ្មួញរកស៊ីធំៗមួួយចំនួនដែលមិនពេញចិត្តនូវទង្វើរបស់បុគ្គល ប៉ែន ស៊ីថា ដែលជាប្រធានច្រកទ្វារត្រពាំងថ្លុង រូបនេះបានសុំធ្វើការអំពាវនាវដល់លោក គុណ ញឹម អគ្គនាយកគយ និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឈាំងអំពើពុករលួយ និងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ឲ្យមានការស្រាវជ្រាវស៊ើបអង្កេតទៅលើបុគ្គល ប៉ែន ស៊ីថា ដែលជាមេគយច្រកត្រពាំងថ្លុង នេះដែលដឹកនាំក្នុងការគាប់សង្កត់ទៅលើ ភ្នាក់ងារគយក្រោមឱវ៉ាទរបស់ខ្លួន និងឈ្មួញរកស៊ីទាំងតូចទាំងធំ និងប្រជាពលរដ្ឋដែលដឹកកសិផលឆ្លងកាត់ច្រកនេះតាមតែការនឹកឃើញ ដើម្បី​ប្រព្រឹត្តអំពើពុករលួយស្រង់ដើមរបស់ខ្លួន៕ News Source: www.moneaksekar.com

LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ០៣, ២០២៥
MORE NEWS CLICK HERE...