នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចុះពិនិត្យវឌ្ឍនភាពការជួសជុលផ្លូវ ២៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅមូលដ្ឋានស្រុកបាណន់

Posted By: RoogRog Robot | 04-Feb-2022 07:57:46

2022-02-04 09:50pm

(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការជួសជុលផ្លូវក្រាលក្រួសធម្មជាតិ ចំនួន២៨ខ្សែ សរុបប្រវែង៣៦គីឡូម៉ែត្រ ទូទាំងឃុំស្នឹង, ស្ពានបេតុងឆ្លងប្រឡាយរងលេខ១៦ មួយកន្លែងនៅភូមិស្នឹងកើត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបន ្ដពិនិត្យស្ថានភាពអាងស្កុកទឹកឈើទាលពួយ ស្ថិតនៅចំណុចឆកកណ្តោល ភូមិបឹងប្រី និងបន្តពិនិត្យសាលាបឋមសិក្សាឆកកណ្តោលផងដែរ។

ក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីចូលរួមជាបដិភាគជាមួយសហគមន៍ ក្នុងការកសាងអាងស្កុកទឹកស្អាតសម្រាប់ឲ្យសិស្សានុសិស្សប្រើប្រាស់នៅក្នុងសាលានោះ៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...