មេៗនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយច្រើនឆ្នាំមកហើយ

Posted By: RoogRog Robot | 30-Jun-2021 06:14:01

ប្រភពពីមន្រ្តីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅតែបណ្តោយឲ្យលោក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងនាយរងការិយាល័យច្រើននាក់ទៀតប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកដដែល។ ប្រសិនបើគ្មានការបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទេនោះគឺលោក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ខ្លះផង។

ប្រភពស្និទ្ធនឹងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បើគ្មានការសម្របសម្រួលពីលោក ទិត្យ ណារ៉ុង ទេនោះគឺលោក​ ម៉ក់ ធារ៉ា និងលោក ជ្រិញ គឹមនី និងលោក ម៉េង សំណាង ព្រមទាំងបក្ខពួកមិនហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃនោះទេ។ ទាល់តែមានការឃុបឃិតបើកដៃពីលោកស្នងការនគរបាលខេត្តសៀមរាប ទើបលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងមន្រ្តីជំនិតៗរបស់ខ្លួនអាចប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយច្រើនឆ្នាំមកហើយ។ អំពើពុករលួយពេញទំហឹងរបស់លោក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបក្ខពួកជារឿងមិនអាចបិទបាំងបានទេព្រោះបណ្តាញព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។ 

ប្រភពស្និទ្ធនឹងលោក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចូលខេត្តសៀមរាប និងដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តសៀមរាប ត្រូវលោក ជ្រិញ គឹមនី និងលោក ម៉េង សំណាង គាបយកលុយតាមអំពើចិត្ត។ ទន្ទឹមនឹងនេះក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ ចូលខេត្តសៀមរាប និងឆ្លងកាត់ខេត្តសៀមរាប ក៏ជាប្រភពចំណូលរបស់លោក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមនុស្សជំនិតៗរបស់ខ្លួនដែរ។ ជាងនេះទៅទៀតក្រុមឈ្មួញធ្វើអាជីវកម្មរណ្តៅដី អាជីវកម្មបូមខ្សាច់និងអាជីវកម្មថ្មភ្នំជាដើម ត្រូវបានលោក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបក្ខពួកគាបយកលុយតាមអំពើចិត្តព្រោះអាងមានលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាបង្អែកយ៉ាងរឹងមាំតែម្តង៕ News Source: www.moneaksekar.com

LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២៩, ២០២៥
MORE NEWS CLICK HERE...