កាលពីពេលថ្មីៗនេះ សារព័ត៌មានប៉ូឡូញ Onet Sport បានបញ្ចេញឯកសារកុងត្រាដែលក្លឹប Real Madrid ដាក់ជូនខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ចុះហត្ថលេខា។
កុងត្រានោះចុះកាលបរិច្ឆេទនៅខែធ្នូ ឆ្នាំ២០១៣ ហើយបង្ហាញលំអិតពីរយៈពេលកុងត្រា ប្រាក់ឈ្នួល ប្រាក់បន្ថែម និងប្រាក់រង្វាន់ផ្សេងៗទៀតផង។ បើតាមការទម្លាយនោះ Lewandowski នឹងទទួលបានប្រាក់ខែចំនួន ១១លានដុល្លារក្នុងមួយខែ ហើយកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២០។
ក្នុងកុងត្រានោះដែរ Real Madrid ក៏ដាក់បម្រាមហាម Lewandowski មិនឲ្យធ្វើសកម្មភាពមួយចំនួនដូចជា ជិះម៉ូតូ ជិះម៉ូតូទឹក ជិះស្គីជាដើម។
យ៉ាងណាមិញ អំឡុងពេលនោះ សាមីខ្លួនបានយល់ព្រមផ្ទាល់មាត់ជាមួយក្លឹប Bayern Munich ទៅហើយ ដែលធ្វើឲ្យកុងត្រានោះក្លាយជាកុងត្រាឥតហត្ថលេខា៕
ប្រភព៖ Marca ប្រែសម្រួល៖ ហ៊ីម រស្មី
News Source: news.sabay.com.kh