Man Utd មាន​បំណង​បង់​រំលោះយក​ Sancho ពី​ Dortmund

Posted By: RoogRog Robot | 03-Aug-2020 20:08:58

ក្លឹប​ Manchester United មាន​បំណង​ទិញ​ខ្សែ​បម្រើ​ Jadon Sancho ពី​ក្លឹប​ Borussia Dortmund នៅ​ក្នុង​រដូវ​កាល​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bild ។

Man Utd ​អាច​នឹង​ផ្ដល់​តម្លៃ​ខ្លួន​ឲ្យ​ Sancho ជាង​ ១៤០​លាន​ដុល្លារ​ ដើម្បី​មក​លេង​ឲ្យ​ក្លឹប​ខ្លួន​។

ក្លឹប​ខាង​លើ​នេះ​ នឹង​បង់​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ ទៅ​ឲ្យ​ Dormund ក្នុង​លក្ខណៈ​បង់​រំលោះជា​ ៣​ដំណាក់​កាល​។ ដំណាក់កាល​ទី​មួយ​ Man Utd នឹង​ឲ្យ​ប្រាក់​ជាង​ ៨២​លាន​ដុល្លារ​ លុះ​២ឆ្នាំ​ ទៅ​ដល់​៣ឆ្នាំ​​ខាង​មុខ​ ទើប​ក្លឹប​នេះ​បង់​ផ្ដាច់​។

យ៉ាង​ណា​មិញ​ Dortmund បាន​ឆ្លើយ​តម​ថា​ ក្លឹប​គេ​នឹង​យល់​ព្រម​លក់​ Sancho ក្នុង​តម្លៃ​ប៉ុណ្ណឹង​ ប្រសិន​បើ​ Man Utd ផ្ដល់​បង់​ប្រាក់​ទាំង​អស់​នោះ​បាន​ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០២០​នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...