ជនជាតិ​ខ្មែរ​មួយ​រូប បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩

Posted By: RoogRog Robot | 30-May-2020 11:14:59

ជនជាតិ​ខ្មែរ ដែល​ជា​កងទ័ព​កម្ពុជា ស្ថិត​ក្នុង​ចំណោម​កងទ័ព​មួក​ខៀវ ២នាក់​នៅ​ប្រទេស​ម៉ាលី ដែល​បាន​បាត់បង់​ជីវិត​ដោយ​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ការ​លើកឡើង​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ Antonio Guterresក្នុង​ទិវា​អន្តរជាតិ​កងទ័ព​រក្សា​សន្តិភាព​ ២៩ ឧសភា។

រូបភាព៖ មជ្ឈមណ្ឌលជាតិ​រក្សា​សន្តិភាព

បើ​តាម​ប្រសាសន៍​របស់​លោក​បាន​ឲ្យ​ដឹង​ថា កងទ័ព​មួក​ខៀវ​ ២នាក់​នោះ​មាន​ម្នាក់​មក​ពី​កម្ពុជា ហើយ​ម្នាក់​ទៀត​មក​ពី​ប្រទេស​អែលសាល់វាឌ័រ។ ពួក​គាត់​ពីរ​នាក់​ជា​សមាជិក​នៃ​បេសកកម្ម​អង្គការសហប្រជាតិ​រក្សាសន្តិភាព​នៅ​ប្រទេស​ម៉ាលី។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នាយឧត្ដមសេនីយ៍ ឈុំ សុជាត ក៏​បាន​បញ្ជាក់​ពី​រឿង​នេះ​ដែរ ដោយ​បាន​មាន​ប្រសាសន៍​ថា កងទ័ព​មួក​ខៀវ​ខ្មែរ​ ដែល​បាន​បាត់បង់​ជីវិត​នោះ​គឺ​ឈ្មោះ ស សាវី មាន​ឋានន្តរស័ក​ជា​ឧត្ដមសេនីយ៍​ទោ (ផ្កាយ​២)។

គិត​ត្រឹម​ពេល​នេះ​ដែរ មាន​កងទ័ព​មួក​ខៀវ​ខ្មែរ​ចំនួន​ជាង ៨០០នាក់​ បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​ ៤ ដូច​ជា លីបង់ ស៊ូដង់​ខាង​ត្បូង ម៉ាលី និង​សាធារណរដ្ឋអាហ្វ្រិក​កណ្ដាល៕

អត្ថបទ៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
Inside the Maras: The Battle for Control in Guatemala City | Free Documentary
SNEAK PEEK: Warning signs ignored | 60 Minutes Australia
MORE NEWS CLICK HERE...