Rodgers និង​ភរិយា ​ក៏​ឆ្លង​មេរោគ Covid-19 ​ដែរ

Posted By: RoogRog Robot | 30-May-2020 11:08:30

​Brendan Rodgers ​អ្នក​ចាត់ការ​ក្រុម Leicester City ​បាន​ប្រកាស​ថា​លោក​និង​ភរិយា ​បាន​ឆ្លង​មេរោគ Covid-19 ​ដែរ​កន្លង​មក ​ប៉ុន្តែ​ពេល​នេះ​បាន​ជា​សះស្បើយ​អស់​ហើយ​។

​លោក Rodgers ​បាន​បញ្ជាក់​ថា​លោក​បាន​ឆ្លង​មេរោគ​នេះ ​តាំង​ពី​ខែ​មីនា​មក ​ពោល​គឺ​ក្រោយ​ពី​លីគ​អង់គ្លេស​បាន​ប្រកាស​ផ្អាក​សិន​។ ​អ្នក​ចាត់ការ​វ័យ​៤៧​ឆ្នាំ​មិន​បាន​បញ្ជាក់​ពី​ប្រភព​នៃ​ការ​ឆ្លង​នោះ​ទេ ប៉ុន្តែ​លោក​និយាយ​ថា​អំឡុង​ពេល​ចេញ​អាការៈ​ពិបាក​ដក​ដង្ហើម ​មិន​ឃ្លាន ​មិន​ធំ​ក្លិន ​ទើប​លោក​សម្រេច​ចិត្ត​ទៅ​ធ្វើ​តេស្ដ​ជាមួយ​ភរិយា ​ហើយ​លទ្ធផល​បាន​ចេញ​មក​ថា​ពិត​ជា​មាន​ផ្ទុក​មេរោគ​មែន។

​ក្រោយ​ពី​នោះ​មក ​លោក​បាន​សម្រាក​ព្យាបាល​ជា​ច្រើន​សប្ដាហ៍ ​ហើយ​បច្ចុប្បន្ន​នេះ​បាន​ជា​សះស្បើយ​ហើយ។ ​នេះ​បញ្ជាក់​ថា​លោក​គឺ​ជា​អ្នក​ចាត់ការ​ទី​២​នៅ​អង់គ្លេស ​ដែល​ឆ្លង​មេរោគ Covid-19 ដូច Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​ដែរ៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

News Source: news.sabay.com.kh
LATEST NEWS
Why is it so difficult to adopt children in need from overseas? | 60 Minutes Australia
Four brave soldiers fight impossible odds in the 'forgotten' war | 60 Minutes Australia
SNEAK PEEK: The invisible weapon targeting US officials | 60 Minutes Australia
Tough Truck Challenge: Bryce Sparks vs Josh Carmon | Mud Madness | Discovery
Travelling to the birthplace of the Anzac legend | 60 Minutes Australia
"Why is he dead?": Grieving father pleads for answers over son's death | 60 Minutes Australia
SNEAK PEEK: Who is behind Havana Syndrome? | 60 Minutes Australia
Why Stormy Daniels went to war with Donald Trump | 60 Minutes Australia
Finding Gold in Just 30 Minutes! | America's Backyard Gold | Discovery Channel
Organiser behind viral Willy Wonka event speaks out | 60 Minutes Australia
MORE NEWS CLICK HERE...