ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

Posted By: RoogRog Robot | 30-May-2020 09:46:18

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និងសុវត្ថិភាពពីកូវីដ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ។

ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល ឬឡើងមុន ។ ដូច្នេះ អ្នកគួរលាងសម្អាតឲ្យបានស្អាត រួចលាបឡេផ្តល់សំណើមដល់ស្បែមុខជាមុនសិន ចាំលើកម៉ាសមកពាក់ឲ្យបានត្រឹមត្រូវ ។

ដើម្បី ជួយឲ្យស្បែកមុខមានសុខភាពល្អជាប្រចាំ មិនងាយរងការប៉ះពាល់ពីមេរោគ ឬ ប្រតិកម្មនានា អ្នកគួរ ជ្រើសរើសវិធីថែរក្សាស្បែកឲ្យបានត្រឹមត្រូវដូចជា ៖

១. លាងសម្អាតមុខឲ្យបានស្អាតល្អ យ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ ឬ តាមជាក់ស្តែងដែលអ្នកមានអារម្មណ៍ថាស្បែកមុខហាក់ដូចជាកំពុងកខ្វក់ ឬឡើងខ្លាញ់ខ្លាំង។ ការដុសសម្អាតផ្ទៃមុខ ត្រូវធ្វើឡើងថ្នម ៗ កុំសង្កត់ធ្ងន់ដៃពេក។

អ្នកគួរជ្រើសរើសប្រើ ហ្វូមលាងសម្អាតមុខរូមមន្តថ្មីដែលផ្សំពី <<កាបូនធ្យូងថ្មលាយជាមួយតែបៃតងជប៉ុន>> របស់ ផនស៍ ព្យួរវ៉ាយ ដែលមានប្រសិទ្ធខ្ពស់ចូលទៅសម្អាតដល់រន្ធញើសតូចលើផ្ទៃមុខសព្វល្អ ហើយឥទ្ធិលនៃតែបៃតង នឹងជួយព្យាបាលស្បែកខូច ប្រឆាំងបាក់តេរី និងការរលាកផ្សេងៗ ធ្វើឲ្យស្បែកមុខប្រែជាទន់ គ្មានមេរោគ ឬ ឡើងមុនទៀតឡើយ។

២. បន្ទាប់ពីលាងសម្អាតមុខរួច អ្នកគួរលាបឡេផ្តល់សំណើមដល់ស្បែកមុខផង ដោយប្រើ ឡេងថែបំប៉នស្បែកដែលសម្បូរដោយ វីតាមីនចិញ្ចឹមស្បែកមុខ ដូចជា 4D Hyaluronic, វីតាមីន B3 និង Rose Hip Extract (សម្បូរដោយវីតាមីន C) ដែលទាំងអស់នេះមាននៅក្នុងផនស៍ វ៉ាយប៊ីយូធី Super Cream ។ ទោះនៅក្នុងផ្ទះ ស្បែកមុខអ្នកក៏អាចប្រែជាស្រអាប់ខ្មៅបាន បើអ្នកអង្គុយមុខអេក្រង់កុំព្យូទ័រយូរម៉ោង ដោយសារពន្លឺខៀវពីកុំព្យូទ័រ ។

គួរប្រើផនស៍ វ៉ាយបីយូធី Super Cream ជាប្រចាំ រាល់ពេលលាងសម្អាតមុខរួច នោះផ្ទៃមុខរបស់អ្នកនឹងទទួលបាន វីតាមីន Gluta Boost និងវីតាមីន B3 ច្រើន ដែលអាចផ្តល់សំណើមពេញលេញ និង ធ្វើឲ្យផ្ទៃមុខសភ្លឺម៉ដ្ឋរលោងបែបធម្មជាតិ ។

ផនស៍ វ៉ាយប៊ីយូធី Super Cream មាន២ប្រភេទ ៖ ១. ពណ៌ផ្កាឈូក ការពារកម្តៅថ្ងៃពី SPF15 សម្រាប់ស្បែកមុខធម្មតារឺ២. ពណ៌ទឹកក្រូច ការពារកម្តៅថ្ងៃពី SPF30 សម្រាប់ស្បែកមុខស្ងួត ។

៣. ជាមួយគ្នានេះដែរអ្នកត្រូវរក្សាទម្លាប់រស់នៅល្អ ដូចជាផឹកទឹកឲ្យបាច្រើន ធ្វើលំហាត់ប្រាណរាល់ថ្ងៃ បន្ធូរភាពតានតឹង មានរបបអាហារល្អ (បន្លែ ត្រី និងផ្លែឈើ) និងគេងឲ្យបានគ្រប់គ្រាន់ ធានាថាសម្រស់ផ្ទៃមុខនឹងផូរផង់ស្អាតដូចបំណង៕

អត្ថបទ៖ សុខុន សុម៉ាភាវី

News Source: news.sabay.com.kh
LATEST NEWS
The Master of Disguises | Hustlers Gamblers Crooks | Discovery
The SCARIEST Moments on Expedition X | Discovery
A Ghostly Figure Manifests In The Doorway | Ghost Adventures: Screaming Room | Discovery Channel
Could Jack Have Survived on the Titanic Raft? | MythBusters | Discovery
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
Desperate rescue mission to save 33 miners trapped underground | 60 Minutes Australia
SNEAK PEEK: The reality of Elon Musk's driverless car revolution | 60 Minutes Australia
How to Snorkel For Gold | America's Backyard Gold | Discovery Channel
Why Ozzy Osbourne tried to kill his wife Sharon | 60 Minutes Australia
MORE NEWS CLICK HERE...