លោក Mauricio Pochettino អតីតអ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយកាលពីពេលថ្មីៗនេះថា លោកតែងតែធ្លាប់គិតថា លោកអាចនឹងជំនួសលោក Jose Mourinho នៅក្លឹប Real Madrid នាថ្ងៃណាមួយ។
លោក Pochettino បានលើកឡើងថា៖ " ខ្ញុំតែងតែគិតថា ខ្ញុំនឹងជំនួសគាត់។ ពេលហ្នឹងគាត់នៅកាន់ Real Madrid ហើយខ្ញុំបានខ្សឹបប្រាប់គាត់ថា 'ប្រហែលថ្ងៃណាមួយ ខ្ញុំនឹងកាន់តំណែងរបស់លោកនៅ Real Madrid' '' ។
បុរសជនជាតិអាហ្សង់ទីនរូបនេះបានបន្តថា៖ " តែលទ្ធផលចុងក្រោយ គាត់មកជំនួសខ្ញុំនៅ Spurs វិញ ពិតជាមិនគួរឲ្យជឿមែន ត្រូវអត់? '' ។
ក្លឹប Tottenham Hotspur បានចែកផ្លូវគ្នាជាមួយ Pochettino កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
News Source: news.sabay.com.kh