ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩ (Photo inside)

ចែករំលែកដោយ R-S-E
ចុចលើរូបដើម្បីពង្រីក។

(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ​ ព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍​ជាច្រើនបានកើតមានឡើងនៅទូទាំងពិភពលោក មានទាំងស្ថានការណ៍ក្តៅគគុកនៅមជ្ឈិមបូព៌ា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច និងព្រឹត្តិការណ៍ទូទៅជាច្រើនទៀត។

ដូច្នេះចង់​ដឹងថា តើព្រឹត្តិការណ៍ទាំងនោះមានអ្វីខ្លះ សូមទស្សនាជម្រើសរូបភាពសំខាន់ៗដូចខាងក្រោម៖

១៖ រូបថតមីស៊ីលប៉ុន្មានសន្លឹកនៅឈូងសមុទ្រពែក្ស គឺជាដើមហេតុនៃភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ថ្មីៗនេះ


២៖ ប្រទេសចិនប្រកាសរក្សាគោលជំហរជានិច្ចក្នុងជម្លោះពាណិជ្ជកម្ម​នោះគឺ បើអាមេរិកចង់ចរចាចិននឹងចរចា តែបើអាមេរិកចង់បង្កសង្គ្រាម នោះចិននឹងប្រយុទ្ធឲ្យដល់ទីបំផុត


៣៖ បើសិនកំពូលភ្នំភ្លើង Yellowstone ផ្ទុះឡើង វានឹងបំផ្លាញដែនដីមួយភាគធំរបស់អាមេរិក, នេះជាការព្រមានពីអ្នកវិទ្យាសាស្ត្រ


៤៖ កូរ៉េខាងជើងអំពាវនាវឲ្យប្រជាជន តស៊ូនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ដែលមិនធ្លាប់កើតមាន៣៧ឆ្នាំមកនេះ


៥៖ សង្គ្រាមសំរាមកាន់តែក្តៅគគុក ជម្រុញហ្វីលីពីនកោះហៅមន្ត្រីទូតពីកាណាដាត្រឡប់មកវិញ ព្រោះតែសំរាម៦៩កុងតឺនឺនៅតែមិនទាន់ដឹកត្រឡប់ទៅកាណាដា


៦៖ Facebook ត្រៀមបង្ក្រាបការ Live វីដេអូដែលបង្ហាញអំពើហិង្សាអាក្រក់ៗ ហើយទាំងអ្នក Live និងអ្នកចែកចាយនឹងទទួលពិន័យដូចគ្នា


៧៖ ក្រសួងការពារជាតិអាមេរិកផ្តល់ប្រាក់ <<៧៨៧លានដុល្លារ>> ឲ្យក្រុមហ៊ុនពីរធ្វើការកសាងព្រំដែនដែលលោក ត្រាំ ចង់បាន