ចូលឆ្នាំថ្ងៃចូលឆ្នាំទី២ ភ្ញៀវទេសចរប្រមាណ១ម៉ឺននាក់ទៅកម្សាន្ត​ នៅខេត្តស្ទឹងត្រែង

ចែករំលែកដោយ R-S-E
ចុចលើរូបដើម្បីពង្រីក។

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី២ គឺត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន១៤.៧៨១នាក់ បានអញ្ជើញមកកម្សាន្តសប្បាយ នៅក្នុងខេត្តភូមិភាគឦសាន កម្ពុជាមួយនេះ។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះថា <<នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវមកលេងកំសាន្តនៅខេត្តស្ទឹងត្រែង សរុបមានចំនួន១៤,៧៨១នាក់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន១៤,៦២២នាក់ និងអន្តរជាតិចំនួន១៥៩នាក់ បើប្រៀបធៀបទៅ និងឆ្នាំ២០១៨ មានការកើនឡើង១៩,៣៤ភាគរយ>>។

លោក ខៀវ កាញារីទ្ធ បានបន្តថា ចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលបាននាំគ្នាមកកម្សាន្តសប្បាយនៅក្នុងខេត្តស្ទឹងត្រែងនេះ គឺមានចំនួនកើនឡើងជាងឆ្នាំ២០១៨ រហូតដល់១៩,៣៤ភាគរយ៕