ក្រុមចម្រៀង SmallWorld Smallband គាំទ្រ និងសហការជួយសហគមន៍ខ្វះខាតជុំវិញភ្នំពេញ

ចែករំលែកដោយ R-S-E
ចុចលើរូបដើម្បីពង្រីក។

(ភ្នំពេញ)៖ កម្មវិធី <> ប្រចាំឆ្នាំ ២០១៩ ដែលរៀបចំដោយ ក្រុមហ៊ុន កូកា-កូឡា បានបញ្ចប់ទៅដោយជោគជ័យ ក្រោយជួយសម្រេចបំណងប្រាថ្នា ជួយសហគមន៍នានា ជុំវិញទីក្រុងភ្នំពេញចំនួន៧ ឱ្យក្លាយជាការពិត។

បំណងប្រាថ្នាទាំងអស់នេះ ដែលក្រុមការងារសម្រេចបានរួមមាន៖១៖ ផ្ដល់ធុងសំរាមចំនួន ២៥ ដល់ផ្សារកណ្ដាល (ដោយ ហេង បុប្ផា)២៖ សួរសុខទុក្ខ និងយកអំណោយជូនបុគ្គលិកប្រមូលសំរាម និងអ្នករត់ស៊ីក្លូ (ដោយ រិទ្ធី កុល្លិកា និង ម៉ៅ រស្មី)៣៖ ដំឡើងកង្ហារនៅវិទ្យាល័យបឹងប្រិយ៍ (ដោយ ឌិន វណ្ណា)៤៖ ដាំដើមឈើនៅសាលាមធ្យមវិចិត្រសិល្បៈ (ដោយ វុត្ថា ដូរ៉ូនិច និង ណន សុពលរិទ្ធ)៥៖ សម្អាតសំរាមនៅក្រោមស្ពានព្រះមុនីវង្ស (ដោយ មិត្ត សុខរស់)៦៖ ឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋជាង ៥០ គ្រួសារ ដែលរងគ្រោះអគ្គីភ័យនៅភូមិសំបុកចាប (ដោយ ម៉ៅ យុទ្ធា)៧៖ បរិច្ចាគថវិកាចំនួន ២០ លានរៀល ជូនមូលនិធិគន្ធបុប្ផា (ដោយ ឈិន សុម៉ាលីន)

នេះជាកម្មវិធីដែលបង្កើតឡើងក្នុងគោលបំណង ចែករំលែកអំពើល្អដើម្បីសិរីសួស្ដី ក្នុងឱកាសឆ្នាំថ្មី ។

ជាក់ស្ដែង កូកា-កូឡា បានធ្វើការសហការជាមួយក្រុមចម្រៀង SmallWorld Smallband ដើម្បីសម្រួលឲ្យការសម្រេចបំណងប្រាថ្នាទាំងនេះ ដំណើរការទៅដោយរលូន អមនឹងភាពសប្បាយរីករាយផងដែរ៕