​ប្រធានាធិបតីកូរ៉េខាងត្បូង​ អញ្ជើញចូលរួមព្រះរាជពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

ចែករំលែកដោយ R-S-E
​ប្រធានាធិបតីកូរ៉េខាងត្បូង​ អញ្ជើញចូលរួមព្រះរាជពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នៅវេលាម៉ោងជាង៧​៖០០យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួម ព្រះរាជពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

សូមជំរាបថា នៅព្រឹកមិញនេះ បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ​ គឺលោកប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ហើយអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ហើយបានបន្ដដំណើរទៅកាន់វិមានសន្ដិភាព ដើម្បីចូលរួម​ជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន និងអញ្ជើញជាអធិបតីភាព ក្នុងការចុះពិធីសារមួយចំនួនផងដែរ។ បន្ទាប់ពីនេះ​ លោកប្រធានាធិបតី និងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ។

ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតីមូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ៕


ចំនួនអ្នកមើល: 31