កិច្ចសហការ​វាង​កម្ពុ​ជា និង​សិង្ហ​បុរី សម្រេចបាន​សមិទ្ធផល​ជា​គួរ​ជាទី​មោទនៈ ក្រោយពី​ការ​បញ្ចប់​កម្មវិធី​អភិវឌ្ឍ​ជំនាញ​ផ្នែក​ព្យាបាល​ដោយ​ចលនា​ថ្នាក់​បរិញ្ញាបត្រ

ចែករំលែកដោយ R-S-E
កិច្ចសហការ​វាង​កម្ពុ​ជា និង​សិង្ហ​បុរី សម្រេចបាន​សមិទ្ធផល​ជា​គួរ​ជាទី​មោទនៈ ក្រោយពី​ការ​បញ្ចប់​កម្មវិធី​អភិវឌ្ឍ​ជំនាញ​ផ្នែក​ព្យាបាល​ដោយ​ចលនា​ថ្នាក់​បរិញ្ញាបត្រ

ភ្នំពេញ​ ៖ កម្មវិធី​អភិវឌ្ឍ​ជំនាញ​លើ​ការ​ព្យាបាល​ដោយ​ចលនា កម្រិត​បរិញ្ញាបត្រ​រយៈ​ពេល​៥​ឆ្នាំ ដែលជា​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF) ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​-​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ហៅ​កាត់​ថា TSMC-UHS និង​សេវា​សុខាភិបាល​សិង្ហ​បុរី (SingHealth) ត្រូវបាន​បំពេញ​យ៉ាង​ជោគជ័យ​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ដោយ​ចលនា​របស់​កម្ពុជា​ចំនួន​៨០​នាក់ ដែល​ត្រូវ​បាន​បណ្តុះបណ្តាល ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជំងឺ​ចំនួន​៨០​ម៉ឺន​នាក់​ជាប្រចាំ​ឆ្នាំ​ប្រកបដោយ​និរន្តរភាព​។


សមិទ្ធផល​ដ៏​សំខាន់​មួយទៀត គឺ​ការបង្កើត​រចនាសម្ព័ន្ធ​នៃ​ការអប់រំ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ឯកទេស​របស់​ក្រុម​គ្រូពេទ្យ​ថែទាំ​វេជ្ជសាស្ត្រ​កម្ពុជា តាមរយៈ​កម្មវិធី​ដំឡើង​កម្រិត​ជំនាញ​មួយ​សម្រាប់​អ្នកមាន​សញ្ញាបត្រ​កម្រិត​មធ្យម ដើម្បី​បង្កើន​កម្រិត​នៃ​ការអប់រំ​របស់​ខ្លួន​ទៅកាន់​កម្រិត​បរិញ្ញាបត្រ​។ កម្មវិធី​ដំឡើង​កម្រិត​អប់រំ​នេះ មានមុខ​វិជ្ជា​សរុប​ចំនួន​៨ រួមមាន Musculoskeletal (​សាច់ដុំ និង​គ្រោងឆ្អឹង​),Cardiopulmonary (​បេះដូង និង​សួត​),Neurology និង Geriatric (​ប្រព័ន្ធ​សរសៃប្រសាទ​, ខួរក្បាល និង​ជរាភាព​),Paediatrics និង Women’s Health, Community-Based Rehabilitation (​ជំងឺ​កុមារ និង​ការស្តារ​នី​ត​សម្បទា និង​សុខភាព​ស្ត្រី​),Wheelchair Prescription (​វេជ្ជបញ្ជា​រទេះរុញ​),Research Thesis (​និក្ខេប​ទ​ស្រាវជ្រាវ​ឡើងវិញ និង Evidence-Based Practice & Health Promotion (​ការអនុវត្ត​ផ្អែកលើ​ភស្តុតាង និង​ការផ្សព្វផ្សាយ​ស្តីពី​សុខភាព​)​។ កម្មវិធីសិក្សា​នេះ​ត្រូវបាន​អនុម័ត​ដោយ​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០១៦ និង​បានចាប់ផ្តើម​ដំណើរការ​យ៉ាង​ជោគជ័យ​កាលពី​ខែមករា ឆ្នាំ​២០១៧​។


ការ​ផ្តល់​ថ្នាក់​សិក្សា​ច្រើនជាង​១៣២០​ម៉ោង (​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ក្នុង​ថ្នាក់​ផ្ទាល់​) និង​ការចុះ​ស្តា​នៅតាម​មន្ទីរ​ពេទ្យ និង​ឃ្លីនិក​ថែទាំ​កាយ​នីតិសម្បទា​ច្រើនជាង​១៥​កន្លែង នៅ​កម្ពុជា បាន​ជួយ​ឲ្យ​សិក្ខាកាម​ពេទ្យ​ទាំងនោះ ទទួល​បាន​នូវ​ឯកទេស និង​ចំណេះដឹង​ឃ្លីនិក​សម័យ​ទំនើប​។ សិក្ខាកាម​ពេទ្យ​ជំនាន់​ទី​១​ចំនួន​១៣​នាក់ ដែល​មាន​សញ្ញាបត្រ​កម្រិត​មធ្យម​ទៅលើ​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ​កាលពីមុន បាន​បំពេញ​វគ្គ​សិក្សា​នេះ​យ៉ាង​ជោគជ័យ ហើយ​មាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​លើ​ជំនាញ​ព្យាបាល​ដោយ​ចលនា​។ និស្សិត​ពេទ្យ​ទាំងនោះ ត្រូវ​បាន​បង្រៀន​ដោយ​សាស្ត្រាចារ្យ​១​ក្រុម​របស់​អង្គការ​ស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហ​បុរី (SIVs) និង​គ្រូបង្រៀន​កម្ពុជា​ចំនួន​១២​នាក់ ដែល​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​កាលពីមុន​ពី​អង្គការ SIVs និង​បាន​អភិវឌ្ឍ​រួមគ្នា​លើ​កម្មវិធី​នេះ​ផងដែរ​។


លោកស្រី​សាស្ត្រាចារ្យ Celia Tan នាយក​ប្រតិបត្តិ​របស់​សេវា​សុខាភិបាល​សិង្ហ​បុរី SingHealth បាន​និយាយ​ថា "SingHealth ពិតជា​ទទួលបាន​នូវ​សិទ្ធិ​ពិសេស​ក្នុង​ការ​សហការ​ជាមួយនឹង​ដៃគូ​កម្ពុជា​របស់​យើង​គឺ សាកលវិទ្យាល័យ​វិជ្ជា​សាស្ត្រ​សុខាភិបាល ទៅលើ​គម្រោង​នេះ​។ ការបង្កើត​ប្រព័ន្ធ​អភិវឌ្ឍ​អេកូឡូស៊ី​លក្ខ​ខណៈ​អាជីព​សម្រាប់​កម្ពុជា ក្រោម​សម្ព័ន្ធភាព​ជាមួយនឹង​ស្ថាប័ន​សុខាភិបាល​អាជីព​ជាច្រើន បាន​ក្លាយជា​ក្តី​សុបិន​ជា​យូរ​មក​ហើយ​សម្រាប់​ទាំង​គ្រូបង្រៀន​កម្ពុជា និង​សិង្ហ​បុរី ដែល​បាន​ធ្វើ​ការ​លើ​គម្រោង​នេះ​។ កម្មវិធី​នេះ មានដំណើរ​ការ​យ៉ាង​ពេញលេញ​មួយ ប្រសិនបើ​យើង​មើល​ទៅលើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​ដែល​យើង​បាន​ដើរ​រួមគ្នា​"​។


​ចំណែក​លោក សា​ផុន វឌ្ឍនៈ សកលវិទ្យាធិការ​នៃ​សាកល​វិទ្យា​សា​សាស្ត្រ​សុខាភិបាល បាន​ឲ្យ​ដឹងថា "​ជាមួយនឹង​ចំណេះ​បន្ថែម​នេះ អង្គការ SIVs បាន​បញ្ចូល​ក្នុង​មុខវិជ្ជា​ដែល​មាន​ស្រាប់​របស់​យើង តាមរយៈ​បង្ហាត់បង្ហាញ​ចំណុច​សំខាន់​នៃ​ការអនុវត្ត​ព្យាបាល​ដោយ​ចលនា ដែល​មិន​មាន​នៅក្នុង​កម្មវិធី​ថ្នាក់​សិក្សា​កម្រិត​មធ្យម​។ បច្ចុប្បន្ន យើង​បាន​បង្កើត​ប្រព័ន្ធ​អប់រំ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ក្រុម​និស្សិត​ពេទ្យ​វេជ្ជសាស្ត្រ​របស់​យើង​ក្នុងប្រទេស​នេះ​។ នេះ​គឺជា​ការ​លើកទឹកចិត្ត​មួយ​សម្រាប់​ពួកគេ​ក្នុង​ការរក្សា​ស្ថិត​ក្នុង​វិស័យ​សុខាភិបាល​នេះ រក្សា​ការសិក្សា​បន្ថែម និង​បន្ត​ផ្ទេរ​ចំណេះដឹង​ទៅ​ឲ្យ​អ្នកជំនាន់ក្រោយ​។ ការ​បំពេញ​យ៉ាង​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ក៏បាន​ជួយ​លើកទឹកចិត្ត​បន្ថែមទៀត​ផងដែរ​ចំពោះ​ផែនការ​នានា​របស់​យើង​ក្នុង​ការបង្កើត​ប្រព័ន្ធ​ណែនាំ​ផ្លូវ​ចុះឈ្មោះ​ដោយផ្ទាល់​ឆ្ពោះទៅ​ការយក​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​ព្យាបាល​ដោយ​ចលនា សម្រាប់​សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ ដើម្បី​អភិវឌ្ឍ​ជំនាញ​ដែល​ត្រូវការ​ជា​ចាំបាច់​នៅ​ប្រទេស​កម្ពុជា​"​។

អ្នកស្រី Jean Tan នាយក​ប្រតិបត្តិ​របស់​អង្គការ SIG បាន​ឲ្យ​ដឹង​ថា "​កម្មវិធី​អភិវឌ្ឍ​ជំនាញ​ព្យាបាល​ដោយ​ចលនា​ថ្នាក់​បរិញ្ញា គឺជា​កិច្ចសហប្រតិបត្តិការ​មួយ​ក្នុងចំណោម​កិច្ចសហប្រតិបត្តិការ​ជាច្រើន​រវាង​សិង្ហ​បុរី និង​កម្ពុជា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ជួយ​លើកកម្ពស់​កម្រិតស្តង់ដា​រ​នៃ​សេវា​ថែទាំ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​។ កិច្ច​សហប្រតិបត្តិការ​ផ្សេងទៀត​ក៏​រាប់បញ្ចូល​ទាំង គម្រោង​គ្រប់គ្រង និង​ថែទាំ​វេជ្ជសាស្ត្រ​ក្នុង​គ្រាអាសន្ន (​ឆ្នាំ​២០១៦-២០១៨) និង​កម្មវិធី​នីតិសម្បទា និង​ការកែសម្រួល​ឆ្អឹង (​ឆ្នាំ​២០១១-២០១៥)​។ យើង​ពិតជា​រីករាយ​ណាស់​ក្នុង​ការ​បោះជំហាន​ដ៏​ធំ​មួយ​ផ្សេងទៀត​ក្នុង​ចំណងមិត្តភាព​រយៈពេល​១៧​ឆ្នាំ​រវាង​អង្គការ SIF និង​ប្រទេស​កម្ពុជា ក្នុងការ​លើកកម្ពស់​ជី​វិត និង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​របស់​យើង​>>៕


ចំនួនអ្នកមើល: 8