ក្រុមបច្ចេកទេស​ចុះ​ពិនិត្យ​ទីតាំង និង​ដោះស្រាយ​ផលប៉ះពាល់ សម​សម្រាប់​ការសាងសង់​ស្ពានបេតុង​ថ្មី ០២​កន្លែង ស្រុក​ឆែប​

ចែករំលែកដោយ R-S-E
ក្រុមបច្ចេកទេស​ចុះ​ពិនិត្យ​ទីតាំង និង​ដោះស្រាយ​ផលប៉ះពាល់ សម​សម្រាប់​ការសាងសង់​ស្ពានបេតុង​ថ្មី ០២​កន្លែង ស្រុក​ឆែប​

ព្រះវិហារ ​៖ លោក​សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​១៥ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ក្រុមបច្ចេកទេស​ចុះ​ពិនិត្យ​ទីតាំង និង​ដោះស្រាយ​ផលប៉ះពាល់ សម្រាប់​ការសាងសង់​ស្ពានបេតុង​ថ្មី​ចំនួន ០២​កន្លែង ដែល​ស្ពាន​ទាំងពីរ​កន្លែង​នេះ បាន​ចាស់​ទ្រុត​ទ្រោម​ខ្លាំងណាស់​ទៅ​ហេ​ី​យ​។ ទីតាំង​ស្ពាន​នេះ​ស្ថិតនៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្តព្រះវិហារ លើផ្លូវ​ជាតិ​លេខ​៩៥ គីឡូម៉ែត្រ​០+២៥០ ពី​ទីរួមស្រុក​ឆែប ទៅកាន់​ស្រុក​ជ័យ​សែន​។


គួរបញ្ជាក់​ផងដែរ​ថា កាល​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០១៨​កន្លងមកនេះ​ស្ពានដែក​ខាងលើ​ត្រូវបាន​ក្រុមការងារ​ថែទាំ​ផ្លូវថ្នល់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ឆែប ធ្វើការ​ជួសជុល​ឡើងវិញ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​បាន​អ្នកដំណើរ ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ស្ពាន​នេះ​ទទួលរង​ការ​ទ្រុឌទ្រោម​ខ្លាំង។


លោក​សំ លាង​ទ្រី បាន​សូម​ឲ្យ​បងប្អូន ពុក​ម៉ែ មាមីង អ្នក​ធ្វើដំណើរ​ទាំងអស់ ទុកចិត្ត​លើ​អាជ្ញាធរខេត្ត​ព្រះវិហារ ដែលមាន​លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត និង​មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជា​សេនាធិការ​ចុះ គឺ​តែងតែ​យកចិត្តទុកដាក់ ជួសជុល និង​ថែទាំ​ជានិច្ច​៕



ចំនួនអ្នកមើល: 29