ក្រុម​វេជ្ជបណ្ឌិត​កម្ពុជា ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ដែល​សង្ស័យ​កើត​ជំងឺ​ក្រួស​តម្រង់​នោម ​គួរ​រួសរាន់​ទៅពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា

ចែករំលែកដោយ R-S-E
ក្រុម​វេជ្ជបណ្ឌិត​កម្ពុជា ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ដែល​សង្ស័យ​កើត​ជំងឺ​ក្រួស​តម្រង់​នោម ​គួរ​រួសរាន់​ទៅពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា

ភ្នំពេញ ​៖​ ក្រុម​វេជ្ជបណ្ឌិត​កម្ពុជា​ បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​សង្ស័យ​កើត​ជំងឺ​ក្រួស​តម្រង់​នោម ​គួរ​រួសរាន់​ទៅពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​ទទួលបាន​នូវ​ការ​ព្យាបាល​ជាសះស្បើយ​១០០​ភាគរយ​ និង​ជៀសវាង​វិវឌ្ឍន៍​ទៅ​កើត​ជំងឺ​ផ្សេងៗ​ទៀត​បាន។

លោក​វេជ្ជបណ្ឌិត ចាន់ ប៊ុន​ថា ប្រធាន​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​អ៊ិន​ដ្រា រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អ្នក​ជំងឺ​ក្រួស​ក្នុង​តម្រង់​នោម​ភាគច្រើន​មាន​រោគសញ្ញា​ចាប់ផ្តើម​ឈឺចាប់​ដូច​គេ​ចា​ក់នៅ​ខ្នង ឬ​ពោះ​ផ្នែក​ខាងក្រោម ហើយ​ការឈឺចាប់​នេះ​អាច​រំខាន​តិចតួច រហូតដល់​ខ្លាំងក្លា។

ថ្លែង​នៅក្នុង​សន្និសីទ​ស្តីពី​ការបើក​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល​អ៊ិន​ដ្រា​លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ប្រសិនបើ​អ្នកជំងឺ​ពុំបាន​ទៅពិនិត្យ​ព្យាបាល​បាន​ទាន់ ពេលវេលា​នេះ ជំងឺ​នេះ​កាន់តែ​វិវឌ្ឍ​​ខ្លាំង​ឡើង​ពិបាក​បត់ជើងតូច មានការ​ឈឺចាប់​រីក​រាលដាល​ទៅដល់​ក្រលៀន​ថែមទៀត​ផង។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា អ្នកជំងឺ​ប្រភេទ​នេះ​អាច​ជ្រើសរើស​ការព្យាបាល​ដោយ​ពុំ​ចាំបាច់​វះកាត់​ឡើយ គឺ​ព្យាបាល​តាមរយៈ​ឧបករណ៍​វេជ្ជសាស្ត្រ​តាមរយៈ​ការបាញ់​បំបែក​ក្រួស​ក្នុង​តម្រងនោម​ដោយ​កាំ​រស្មីឡាស៊ែ។

លោក​វេជ្ជបណ្ឌិត​បាន​អះអាងថា​ នៅ​មន្ទីរ​សម្រាក​ព្យាបាល​អ៊ិន​ដ្រា​មាន​ជំនាញ​វេជ្ជសាស្ត្រ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ជំងឺ​ក្រួស​ក្នុង​តម្រង់​នោម​នេះ​រហូតដល់​១០០​ភាគរយ ដោយ​ប្រើ​រយៈពេល​ព្យាបាល​តែ​២​ថ្ងៃ ហើយ​គ្មាន​ការឈឺចាប់​ព្រោះ​យើង​មាន​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ទាន់សម័យ​ដូចជា ម៉ាស៊ីន​វះកាត់​ទំនើប​ចុងក្រោយ​ដោយ​ការ​ចោះ ម៉ាស៊ីន​ស៊ី​ធី​ស្កែ​ន ម៉ាស៊ីន​បាញ់​ក្រួស​ក្នុង​តម្រងនោម ម៉ាស៊ីន​អ៊ុ​ល​ត្រា​សោ​ន ម៉ាស៊ីន​អ៊ិ​ច​សា​រ៉េ​ដែល​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​រោគ​វិនិច្ឆ័យ។

ជាមួយគ្នានេះដែរ​យើង​ក៏មាន​ការពិនិត្យ​និង​វះកាត់​ជំងឺ​ក្រពេញ​ប្រូ​ស្ដា​ត​ដោយ​ម៉ាស៊ីន អង់​ដូ​ស្កុប វះកាត់​ទូទៅ វះកាត់​ខួរក្បាល វះកាត់​ឆ្អឹង​កង​ខ្នង បំបែក​ក្រួស​ក្នុង​តម្រងនោម​ដោយ​កាំរស្មីឡាស៊ែ សេវា​សង្គ្រោះបន្ទាន់ ២៤​ម៉ោង ព្យាបាល​ជំងឺ​ទូទៅ ជំនាញ​កូនក្មេង និង​រោគ​ស្ត្រី។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យី គក់ ប្រធាន​គ្លីនិក​យី គក់​នៅ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ជំងឺ​ក្រួស​ក្នុង​តម្រង់​នោម​នេះ​កើតឡើង លើ​មនុស្ស​គ្រប់​វ័យ ហើយ​មូល​ហេតុដែល​បង្ក​ឲ្យ​កើតមាន​ជំងឺ​នេះ​ដោយសារ​ការបរិភោគ អាហារ​មិន​ស្អាត ទឹក​មាន​ជាតិ​កំបោរ​ឬ​ជាតិ​អាសេនិច​ខ្ពស់ ហើយ​អ្នក​ជំងឺ​មាន​តម្រង់​នោម​វៀច ធ្វើ​ឲ្យ​ចលនា​បង្ហូរ​ទឹកនោម​មានការ​លំបាក​កកស្ទះ​ទឹកនោម​នៅក្នុង​តម្រង់​នោម ហើយករ​ទៅជា ដំ​ក្រួស​។

លោក​វេជ្ជបណ្ឌិត​បន្តថា មុខសញ្ញា​នៃ​ជំងឺ​តម្រង់​នោម​នេះ​ច្រើន គឺ​កើតឡើង​ចំពោះ​អ្នក​ដែល​ធ្វើ ការងារ​នៅក្នុង​ការិយាល័យ​ឬ​អ្នកបើកបរ​ដោយ​អង្គុយ​យូរ និង​អ្នក​ដែល​ឈឺ​បត់ជើងតូច​ហើយ នៅ​ទ្រាំ​ទុក​យូរ ដែល​អាចធ្វើ​ឲ្យ​ទឹកនោម​នោះ​មាន​កំណក​នៅក្នុង​តម្រង់​នោម​។​

ពាក់ព័ន្ធ​នឹង​ការបើក​ដាក់​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា នេះ​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ​ការបង្កើត​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចង់បង្ហាញ​អំពី​ការ​ផ្ដល់នូវ​សេវា​វេជ្ជសាស្ដ្រ​ដែលមាន​គុណភាព​ខ្ពស់​ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ ហើយ​ផ្ដោត​សំខាន់​ទៅលើ​សុវត្ថិភាព​ក្នុង​ការផ្ដល់​សេវាកម្ម​ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ដែល​ឈរលើ​ទស្សនវិស័យ​ពង្រឹង និង​លើកកម្ពស់​វិស័យ​សុខាភិបាល ការផ្ដល់​នូវ​ទំនុក​ចិ​ត្ដ​ខ្ពស់​ជូន​ដល់​អតិថិជន​ក្នុងការ​ទទួលបាន​នូវ​សេវាកម្ម​ដ៏​ល្អប្រសើរ ជាពិសេស​កាត់បន្ថយ​ការធ្វើដំណើរ​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។​

លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ប្រធាន​គ្លីនិក សេ​តេ នៅ​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា ​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា​នេះ​គឺជា​ការចូលរួម​វិនិយោគ​របស់​វិស័យ​ឯកជន​ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​វិស័យ​សុខាភិបាល​ក្នុង​ការផ្តល់សេវា​ជួន​ដល់​ប្រជាពលរដ្ឋ​និង​ធ្វើការ​ប្រកួតប្រជែង​ដើម្បី​ឲ្យ​មាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់៕







ចំនួនអ្នកមើល: 26